ភាពខុសគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យ

Spread the love

គំនិតគឺជាកំណើតនៃអ្វីៗទាំងអស់របស់មនុស្ស។ កើតជាមនុស្សក៏ដោយសារគំនិត កើតជាសត្វក៏ដោយសារគំនិត កើតជាទេវតាឥន្ទព្រហ្មក៏​ដោយសារគំនិត បានក្លាយជាព្រះពុទ្ធត្រាស់ដឹងធម៌អាថ៌ក៏ដោយសារគំនិត ធ្លាក់នរកអវិចីក៏ដោយសារគំនិតដែរ។ ដូច្នេះគំនិតគឺជាប្រភពនៃអ្វីៗទាំងអស់។

យើងតែងឮពាក្យគេថានិយាយថា “មនុស្សនេះអន់ចរិត អត់គំនិតបានជារកស៊ីគ្មានកំណើត” និងពាក្យថា “កូនគេឆ្លាតមែន គេមានគំនិតចឹងទើបគេមាន” ពាក្យទាំងពីរល្បះខាងលើនេះសបញ្ជាក់ឱ្យឃើញថា អ្នករកស៊ីមានបានក្លាយជាអ្នកមាន សេដ្ឋី និងមហាសេដ្ឋីគឺមកពីគំនិតគិតត្រូវ។ ឯអ្នករកស៊ីបានត្រឹមតែឆ្អែតមួយក្រពះ មិនអាចក្លាយជាអ្នកមាននឹងគេក៏មកពីគំនិតអន់ដែរ។

ដូចដែលបានបង្ហាញតាមរយៈវីដេអូខាងលើនេះដែរ គ្រប់ទង្វើររបស់បុគ្គលជោគជ័យ និងបុគ្គលបរាជ័យមានលក្ខណៈខុសគ្នាដាច់ស្រឡះតែម្ដង។ ដូចនេះសូមទស្សនាវីដេអូខាងលើដោយយកចិត្តទុកដាក់ រួចគិតពិចារណាតាមការគួ៕ 

Facebook Comments

អត្ថបទទាក់ទង