ភ្នំពេញ ៖ មានរឿងដ៏ភ្ញាក់ផ្អើលខ្លាំងក្រោយពេលមានការបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីករណីយន្តនៃយន្តហោះប្រភេទទេសចរណ៍ខ្នាតតូចមួយគ្រឿងបានធ្លាក់ក្បែរកំពូលភ្នំខ្ជោលជួរភ្នំឱរ៉ាល់ប្រទេសកម្ពុជា បង្កការភ្ញាក់ផ្អើលដល់មហាជន និងការបន្តការស៊ែរចែករំលែកព័ត៌មានមួយនេះ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីអ្នកផលិតកម្មវិធីពញ្ញាក់អារម្មណ៍និងបង្កើតវីដេអូខ្លីអប់រំលោក តាន់ គឹមសួរ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានធ្វើការបញ្ជាក់ភ្ជាប់ជាមួយឃ្លីបវីដេអូថាមានករណីយន្តហោះប្រភេទទេសចរណ៍ខ្នាតតូចគ្រឿងបានធ្លាក់នៅនៅក្បែរកំពូលភ្នំខ្ជោលជួរភ្នំឱរ៉ាល់។ ព័ត៌មាននេះបានបង្កការភ្ញាក់ផ្អើលដល់មហាជន។
លោក តាន់ គឹមសួរ បានលើកឡើងថា យន្តហោះប្រភេទទេសចរណ៍ខ្នាតតូចធ្លាក់នាឆ្នាំ១៩៦៤នៅក្បែរកំពូលភ្នំខ្ជោលជួរភ្នំឱរ៉ាល់។ ពេលដែលបានឃើញទិដ្ឋភាពដ៏សោកសង្រេងនេះភ្លាមធ្វើឲ្យអារម្មណ៍របស់ខ្ញុំនៅមិនស្ងប់ទាល់តែសោះទោះបីរឿងនេះបានកន្លងផុតទៅជាច្រើនឆ្នាំហើយក៏ដោយស្តាយស្រណោះខ្លាំងណាស់។
សូមបញ្ជាក់ថា ករណីនៃការធ្លាក់យន្តហោះប្រភេទទេសចរណ៍ខ្នាតតូចនេះពុំមែនទើបកើតឡើងថ្មីៗនេះពោលគឺវាបានកន្លងហួយជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលនោះគឺលោក តាន់ គឹមសួរ ទើបតែមានការភ្ញាក់ផ្អើលក្រោយពេលប្រទះឃើញអំឡុងពេលធ្វើដំណើរទៅទីកន្លែងខាងលើ។ សូមប្រិយមិត្តទស្សនាវីដេអូរបស់លោក តាន់ គឹមសួរ ដូចខាងក្រោមនេះទាំងអស់គ្នា៕