ភ្ញាក់ផ្អើល​ ពេល​អ្នក​នយោបាយ​វ័យ​ក្មេង​ល្បី​ខាង​ជួប​ប្តឹង​ ត្រូវ​តុលាការ​កោះហៅ

Spread the love

ភ្នំពេញ ​៖​ លោក ខាំ សុ​ផា​រី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​ បានចេញ​ដីកា​កោះហៅ​អ្នកនយោបាយ​វ័យក្មេង​អតីត​សកម្មជន​គណបក្សប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ គឺ​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូលខ្លួន​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​លើ​ករណី​បណ្តឹង​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ William Guang។

ដីកា​កោះហៅ​នេះ​ទើបតែ​ត្រូវបាន​ទម្លាយ​កាលពី​ថ្ងៃទី​២៧​ ខែមីនា ​ឆ្នាំ​២០១៨ ​ដោយបាន​ធ្វើការ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា ដើម្បី​សាកសួរ​នា​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១០​និង ០០ នាទី​ព្រឹក​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តប​តាម​ការប្ដឹង​របស់​លោក សុខ​សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង។

គូរ​រម្លឹក​ថា​ កាលពី​ព្រឹក​ថ្ងៃទី​០១​ ខែកុម្ភៈ​ឆ្នាំ​២០១៨​កន្លងមកនេះ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ William Guang បានធ្វើ​ពាក្យបណ្តឹង​ប្ដឹង​អ្នកនយោបាយ​វ័យ​២៣​ឆ្នាំ​កញ្ញា ធី​សុវណ្ណ​ថា ទៅ​តុលាការក្រុង​រាជធានី​ភ្នំពេញ។

ផ្អែក​តាម​ពាក្យបណ្តឹង​នោះ លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស បានទាមទារ​ស្នើ​​ឲ្យ​តុលាការ​ជួយផ្តល់​ភាពយុត្តិធម៌​តាមរយៈ​ផ្តន្ទាទោស​ជន​ប្រព្រឹត្តទៅ​តាមផ្លូវ​ច្បាប់​និង​ទាមទារ​ជំងឺចិត្ត ៥០០​លាន​រៀល​ដោយ​ថវិកា​​ទាំង​អស់​នេះ ​លោក​សូម​ប្រគល់​ទៅ​អោយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ៕

 

 

Facebook Comments

អត្ថបទទាក់ទង