ភ្ញាក់ផ្អើល!​ ម្ចាស់​បទ ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន ចាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ទិញ​រថយន្ត​អូ​ឌី

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​ធ្លាប់​ត្រូវ​ដំបង​រិះគន់​យ៉ាងដំណំ​ពី​មហាជន​តាមរយៈ​បទ «ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» គឺ​កញ្ញា ចាន់ ម៉ាលី​ស ថ្មីៗ​នេះ​ បាន​សម្ញែង​ភាព​ហ៊ឺហា​តាមរយៈ​ការ​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ទិញ​រថយន្ត​ស៊េរី​ទំនើប​ប្រភេទ​អូ​ឌី។ ភាព​ហ៊ឺហា​ដោយ​ការប្រើប្រាស់​រថយន្ត​ស៊េរី​ថ្លៃៗ​នេះដែរ​ក៏មាន​ការសង្ស័យ​ពី​ប្រភព​ចំណូល​របស់​នាង​ថា ​ស្រី​ស្រស់​រូបនេះ​បាន​លុយ​មក​ពីណា​រហូត​មានលទ្ធភាព​ខ្ពស់​យ៉ាងនេះ?។

ថ្វីត្បិតតែ​មាន​ចម្ងល់ ​និង​មន្ទិល​ពី​មហាជន​ចំពោះ​ប្រភព​ចំណូល​របស់​កញ្ញា ចាន់ ម៉ាលី​ស ដូច្នេះ​ក៏ពិតមែន​ ប៉ុន្តែ​ជា​ចម្លើយ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​ពី​ប្រភព​ណាមួយ​នៅឡើយ​ទេ​ពោល​គឺ​បានដឹង​ត្រឹម​ថា ​រថយន្ត​ទំនើប​មួយគ្រឿង​នេះ ម៉ាលី​ស គ្រាន់តែ​ទិញ​ដើម្បី​ជា​កាដូ​លួង​ចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ។

ដោយឡែក​ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ចាន់ ម៉ាលី​ស ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​រថយន្ត​ថ្មី​មួយគ្រឿង​នេះ​ថា ​ហេង ហេង សមាជិក​ថ្មី​អូ​ឌី មហាលាភ។ ទិញ​កាដូ​​ជួន​ខ្លួនឯង។ យ៉ាងណាមិញ​ចំពោះ​ការ​សម្ញែង​រូបភាព​រថយន្ត​ពី​កញ្ញា ចាន់ ម៉ាលី​ស ក៏​មាន​ការ​លើក​សរសើរ​ផង​ដែរ ​ដែល​នាង​អាច​មាន​សមត្ថភាព​ជិះ​រថយន្ត​ថ្លៃ​បែបនេះ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment