មក​បុក​គូ​ន​អូន​ពីក្រោយ​ហើយ​ ប្រើ​សម្តី​ព្រមាន​ទាមទារ​សំណង​ទៀត

ភ្នំពេញ​ ៖​ ពិតជា​រឿង​ ដែល​ធ្វើ​ឲ្យ​តារា​សម្តែង​ប្រុស​លក្ខណៈ​ភេទ​ទី​៣​លោក គន់ រៀម​រតនៈ ហៅ​ចែ រ៉ូ​ហ្សា​មាន​អារម្មណ៍​ហួសចិត្ត​ខ្លាំង​រហូត​ប្រកាស​រក​យុត្តិធម៌​ពី​មហាជន​ឲ្យ​ជួយ​​​ពិចារណា​ក្រោយ​ពេល​ដែល​រថយន្ត​រប​ស់លោក​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ល្ងាច​ម្សិលមិញ​(២៤ ខែមេសា​)​ ខណៈ​ដែល​មាន​រថយន្ត​ផ្សង​មួយទៀត​បាន​ជិះ​មក​បុក​ពីក្រោយ​ហើយ​បែរ​ទាមទារ​សំណង។

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ម្តុំ​ខាងមុខ​រោងចក្រ​ព្រែក​ជ្រៃ គ្រា​ដែល​ធ្វើដំណើរ​ត្រឡប់​មកពី​ពិធី​បុណ្យសព​លោកយាយ​លោក វុទ្ធី ដែលជា​អ្នក​សារព័ត៌មាន​កាសែត​នគរវត្ត​។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​តារា​សម្តែង​លោក គន់ រៀម​រតនៈ​។​

តារា​សម្តែង​លោក គន់ រៀម​រតនៈ បាន​និយាយ​ឲ្យ​ដឹងថា ​មហាជន​ជាទីគោរព​រាប់អាន​មហាៗ​មិត្ត​ជាទីគោរព​ស្រលាញ់​មេត្តាជួយ​វិភាគ ពិចារណា​ខ្ញុំ​តិច​មើ​ស ថា​តើ​ក្នុង​កាលៈទេសៈ​បែបនេះ តើ​ខ្ញុំ​ចាំបាច់​ត្រូវ​សង​សំណង​ទៅ​ភាគី​ដែរ​ជិះ​បុក​ខ្ញុំ​ពីក្រោយ​មែន​ទេ​?​។​ក្រែង​ខ្ញុំ​ជិះឡាន​ថោកៗ ម៉ាក​អន់ៗ​ខួរ​ក្បាល​ខ្ញុំ​ចេះដឹង​គិត​មិន​ដល់​ច្បាប់​រឿងនេះ​ខ្ញុំ​ឈឺចាប់​បំផុត​ប្រសិនបើ​សង្គម​មួយ​នេះ សម័យនេះ​នៅមាន​អំពើ​រំ​លោប​បំពាន​ទាំង​ទទឹងទិស​មិន​ស្គាល់​ដឹង​កំហុស​ខ្លួនឯង​អាង​អំណាច​ទឹក​លុយ បុណ្យស័ក្ដិ​ជាដើម​។​

លោក គន់ រៀម​រតនៈ ឬ​ចែ​រ៉ូ​ហ្សា បន្ថែមទៀតថា មក​គាបសង្កត់​អ្នកក្រ​តូច​ទាប រង់ចាំតែ​ខុស​អរគុណ​ណាស់​បង​K01 ដែរ​បាន​អោយកំលាំង​ក្រុមការងារ​ព័ត៌មាន​យុត្តិធម៌រ​បស់បង​ចុះទៅ​ជួយ​​​ដោះស្រាយ​ដល់​កន្លែងកើតហេតុ​អរគុណ​ណាស់​បងៗ ប្អូនៗ​ទាំងអស់គ្នា​ដែល​បាន​យកចិត្តទុកដាក់​ជួយ​ឈឺឆ្អាល​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ដល់​ខ្ញុំ អរគុណ​បន្ថែម​ផងដែរ​ដល់​អ្នក​ដែរ​ទល់ភ្នែក​ចាំមើល​នឹង​ទះដៃ​សាទរ​សើចយំ​Memories ខ្ញុំ​មិនទាន់​បាត់បង់​ការចង់ចាំ​ទេ៕

   

អត្ថបទទាក់ទង