មន្ត្រី​ជា​គ្រូបង្ហាត់​ដោះ​មីន​អនុវត្ត​ខុស​បច្ចេកទេស ​ផ្ទុះ​ស្លាប់​២​នាក់​-​របួស​៣​នាក់

Spread the love

កំពង់ស្ពឺ ​៖​ មន្ត្រី​យោធា​ និង​ជា​គ្រូបង្វឹក​ជំនាញ​ផ្នែក​ដោះមីន​បាន​ស្លប់​ចំនួន​២​នាក់ ​និង​សិក្ខាកាម​៣​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​-​ស្រាល​ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែមីនា ឆ្នាំ​២០១៨​ ត្រង់ចំណុច​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ក្នុង​បន្ទាយ​រថក្រោះ ACO ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី ណុល ដា​រា នាយការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បញ្ជាក់ថា​ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​ជា​គ្រូ​បង្វឹក​បច្ចេកទេស​ជំនាញ​ផ្នែក​ដោះ​មីន​រួមមាន​៖១-​ជា​ជនជាតិ​អូស្ត្រាលី​ឈ្មោះ​AAEOU SWEEIBU អាយុ ៤ ៥​ឆ្នាំ​ជា​គ្រូបង្វឹក​ស្លាប់​។ ​២-​ឈ្មោះ កុយ ម៉ូក​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​គ្រូ​ស្លាប់។ ដោយឡែក​ជនរងគ្រោះ​ទី​១- ឈ្មោះ BRA DVEY អាយុ​៤១​ឆ្នាំ​ជនជាតិ​អូស្ត្រាលី​គ្រូ​បង្វឹក​របួសស្រាល​,២- ឈ្មោះ សុខ សារ​ទ្ធិ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ ឃុំ​ហេតុ​មាន​តួនាទី​ថ្នាក់​វរសេនីយ៍ត្រី​របួល​ស្រាល និង​ទី​៣- ឈ្មោះ ឡុង វុទ្ធី ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ មាន​តួនាទី​វរសេនីយ៍ត្រី​រង​របួសស្រាល។

ប្រភព​បាន​បន្ត​ថា ​ក្រុម​គ្រូឧទ្ទេស​នាម​ជំនាញ​ផ្នែក​ដោះ​មីន​បាន​បង្រៀន​ពី​វិធីសាស្ត្រ​រាវរក​មីន​និង​ដោះ​មីន​នៅ​ចំណុច​ជើងភ្នំ​ក្អែ​កពង​ ទទួល​បាន​សញ្ញា ​ក៏​នាំគ្នា​ជីក​រក​ឃើញ​គ្រាប់បែក​ ហើយ​ជនរងគ្រោះ​ឈ្មោះ កុយ ម៉ូក និង ឈ្មោះ AAROU SWEEIBU បាន​ទៅ​លើក​យក​គ្រាប់​ខុស​បច្ចេកទេស​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​និង​រងរបួស។

បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ។ រីឯ​សព​ជង​រងគ្រោះ​ត្រូវបាន​បញ្ជូន​ឲ្យ​ក្រុម​គ្រូ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Facebook Comments

អត្ថបទទាក់ទង