មហាជន​ខ្មែរ​ផ្ទុះ​ការរិះគន់​លើ​សកម្មភាព​តារា​និង​យុវវ័យ​ខ្មែរ​មួយចំនួន​ក្នុង​ថ្ងៃបុណ្យ​ Halloween

Spread the love

​ភ្នំពេញ​ ៖ ​ជាការ​កត់សម្គាល់​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​៣១ ​ខែតុលា ​ដែលជា​ថ្ងៃបុណ្យ​ហា​ឡូ​វីន (Halloween)​គេ​សង្កេតឃើញ​មាន​យុវវ័យ​និង​តារា​របស់​ខ្មែរ​មួយចំនួន​តែងតែមាន​ភាព​ជ្រួលច្របល់​នៅក្នុង​ថ្ងៃបុណ្យ​មួយ​នេះ​ដោយសារ​ពួកគេ​គិតថា ជា​ថ្ងៃ​សប្បាយ​។

​មិនតែប៉ុណ្ណោះ​បើ​សង្ក​ត​មើល​នៅតាម​កន្លែង​កំសាន្ត​នានា​ក៏​តែង​បើក​ឲ្យ​មានការ​តុបតែង​ឆ្លាក​រូប​ផ្លែឈើ​ព្រម នឹង ប្រើ​វត្ថុ​ផ្សេងៗ​ច្នៃ​ជា​រូប​ខ្មោច​ឬ​គូរ​មុខ​ខ្លួនឯង​ឲ្យ​មាន​រូបរាង​ដូច​ខ្មោច ដើម្បី​បង្ក​បរិយាកាស​រីករាយ​នៅក្នុង​ពិធីបុណ្យ​កម្សាន្ត​មួយ​នេះ​។​ម្យ៉ាងទៀត​ថ្ងៃបុណ្យ ​Halloween ដែលមាន​មនុស្ស​ភាគច្រើន​ចូលចិត្ត​ហៅ​ជាប់ៗ​មាត់​ថា ថ្ងៃ​ដោះលែង​ខ្មោច​នេះ​បានធ្វើ​ឲ្យ​យុវជន យុវនារី​និង​ពិសេស​ទៀត​នោះ​គឺមាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​ស្ទើរ​តែមួយ​ប្រទេស​នាំគ្នា​ជ្រួលជ្រើម​ចូលរួម​ពិធី​នេះ ។

​បើតាម​ជំនឿ​រការ​ប្រារព្ធ​ពិធី​នេះ​ឡើងជា​ថ្ងៃ​ដែល​ជនជាតិ​ខេ​ល (Celt) ជឿថា​ពិភព​របស់​មនុស្ស​ស្លាប់​និង​មនុស្សរ​ស់ត​ភ្ជាប់​គ្នា​ហើយ​វិញ្ញាណ​របស់​អ្នក​ដែល​ស្លាប់​ក្នុង​ឆ្នាំកន្លងមក​នឹង​ដើររក​រាងកាយ​របស់​មនុស្ស​រស់​ដើម្បី​ចូល​សណ្ឋិត​។​ម្យ៉ាង​ទៀង​នៅក្នុង​ថ្ងៃ​៣១​តុលា​នេះ​គេ​តែង​ឃើញ​មាន​តារា​ខ្មែរ​ចំនួន​បាន​ជ្រើស​យក​ការតុបតែង​ខ្លួន​ជា​រូប​ខ្មោច​និង​ព្រាយ​បិសាច​ជាដើម​…។

​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ថ្ងៃបុណ្យ​ហា​ឡូ​វីន​ដែល​តែងមាន​យុវវ័យ​ជាច្រើន​បានបង្ហាញ​ពី​អារម្មណ៍​ជ្រួលច្របល់​ងាក់​ទៅ​ចូលរួម​សប្បាយ​តាមរយៈ​ការ​តុ​ប​តែ​គូរ​មុខមាត់​លក្ខណៈ​ខ្មោច ឬ ជា​រូប​សត្វ​ខុសប្លែក​ពីគ្នា​នេះ​បាន​កាន់តែ​ផ្តើម​វាយលុក​កាន់តែខ្លាំង​មកលើ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ដោយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ឈ្លក់​វង្វេង​ខ្លាំង​សូម្បីតែ​តារា​សិល្បៈករ​ខ្មែរ​មួយចំនួន​ផង​នោះ ដែល​បញ្ហា​នេះ​ពិតជា​គួរអោយ​បារម្ភ​ខ្លាំងណាស់​សម្រាប់​សង្គម​ខ្មែរ​។

​ស្របពេល​ជាមួយគ្នានេះ​ក៏មាន​មតិ​ខ្លះ​បានធ្វើការ​រិះគន់​ចំពោះ​សកម្មភាព​មួយចំនួន​របស់​តារា​ខ្មែរ​ដែល​បាននាំគ្នា​ជ្រួលជ្រើម​តុបតែង​ខ្លួន​ប្លែកៗ​ដើម្បី​ចូលរួម​បុណ្យ​ខាងលើនេះ​ថា​បែប​សប្បាយ​ណាស់​ហើយ​កូន​ខ្មែ ? អា​រឿង​ចម្លង​គេ​អា​រឿង​ចឹ​ងៗ​អី​ក៏​ពូកែ​ម្ល៉េះ ? អា​រឿង​វប្បធម៌​ជាតិ​សុទ្ធតែ​មិន​យក​ខ្លួន​បៀត​តែ​អា​រឿង​ចម្លង​វប្បធម៌​រញ៉េរញ៉ៃ​អី​ក៏​ពូកែ​ម្ល៉េះ​។

​ដោយឡែក​ក៏មាន​ប្រភពពី​មជ្ឈដ្ឋាន​ខ្លះទៀត​បាន​និយាយថា ​បច្ចុប្បន្ននេះ​វប្បធម៌​បរទេស​មួយចំនួន​បាន​ចូលមក​ប្តូរ​នូវ​អាកប្បកិរិយា​របស់​យុវវ័យ​និង​តារា​របស់​ខ្មែរ​មួយចំនួន​ឲ្យ​ភ្លើតភ្លើន​នាំគ្នា​គិតតែ​ពី​ការសប្បាយ​ភាព​ឡូយឆាយ តែងខ្លួន​បែប​បរទេស​ទាំង​ការធ្វើ​សក់​និង​ការ​ស្លៀកពាក់​ដោយ​ភ្លេច​អស់​ប្រពៃណី​វប្បធម៌​ថ្លៃថ្នូរ​ជាតិ​សាសន៍​ខ្លួនឯង ។ ទង្វើ​នេះ​ហាក់​កំពុង​បំផ្លាញ់​ធ្វើ​ឲ្យ​វប្បធម៌ និង​កិត្តិយស​សង្គម​ចុះ​អន់ថយ​។ ដូច្នេះ​ក្នុងនាម​អ្នកសិល្បៈ​ករ​របស់​ខ្មែរ​ដែលជា​គំរូ​ល្អ​សម្រាប់​យុវវ័យ​ធ្វើតាម​គួរតែ​នាំគ្នា​គិតពិចារណា​ឡើងវិញ​អំពី បញ្ហា​ទាំងនេះ​ដើម្បី​លើ​កត​ម្កើ​ន​ដល់​សង្គមជាតិ​៕​

Facebook Comments

អត្ថបទទាក់ទង