មហាជន​ផ្ទុះ​ការរិះគន់​លើ​តារា​ស្រី នៅ គីម​មួយ ក្រោយ​ទម្លាយ​រូបថត​អាក្រាត

Spread the love

ភ្នំពេញ ​៖ ​ស្រប​ពេលដែល​រូបថត​អាក្រាតកាយ​ប្រមាណ​៤​សន្លឹក​ ត្រូវបាន​តារា​បង្ហាញ​ម៉ូដ​កញ្ញា នៅ គីម​មួយ បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នោះ​ ក៏​ស្រាប់​តែមាន​មហាជន​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍ ​និង​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃមាត់​ចំពោះ​តារា​ស្រី​រូបនេះ។

ជាក់ស្តែង​ទន្ទឹមគ្នា​នៃ​ការទម្លាយ​រូបថត​លក្ខណៈ​ស្រើបស្រាល​ពី​តារា​ស្រី​កញ្ញា​នៅ គីម​មួយ នេះដែរ​ភ្លាមៗ​នោះ ​ក្រៅ​តែ​រង​ការជេរប្រមាថ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​លោក ហេង ឡុង ដែល​ត្រូវជា​ស្វាមី​ឥត​ខាន់ស្លា​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ​លើ​សកម្មភាព​ដោយ​គឃ្លើន​នេះដែរ។

លោក ហេង ឡុង បាន​សរសេរ​បែបនេះ​ថា ​ក្នុងនាម​ខ្ញុំ​ជា​សមាជិក​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ របស់​ក្រសួង​វប្បធម៌ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ សំណូមពរ​ឲ្យ​តារា​បង្ហាញ​ម៉ូដ នៅ គីម​មួយ លុប​រូប​ដែល​បាន​ផុស​ថ្មីៗ​នេះ​ចេញពី​បណ្ដាញ​សង្គម ពីព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌ និង​វប្បធម៌​ខ្មែរ​យ៉ាងខ្លាំង​។​

រូបថត​ដែល​ត្រូវបាន​ចែករំលែក​បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​ពាក្យ​និន្ទា​រិះគន់​បាញ់​ចាក់​ស្រោច​ពី​មហាជន​នោះ​គឺ​គេ​សង្កេតឃើញ​តារា​ស្រី​កញ្ញា​នៅ គីម​មួយ​ បាន​ថតរូប​លក្ខណៈ​ស្រើបស្រាល​ជាមួយនឹង​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ ហើយ​បង្ហោះ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​រហូត​មាន​សារព័ត៌មាន​មួយចំនួន​បាន​យកទៅ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត។

តាមរយៈ​រូបភាព​នេះដែរ​បច្ចុប្បន្ន​កំពុងមាន​ទស្សនិកជន​ជាច្រើន​បានបង្ហាញ​ការមិន​ពេញចិត្ត​និង​ផ្ទុះ​ការរិះគន់​ស្ទើរ​មួយ​ផ្ទៃ​ប្រទេស ​ខណៈ​មាន​ខ្លះទៀត​ក៏បាន​ស្នើ​​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវតែ​មើល​លើ​សកម្មភាព​យ៉ាង​គឃ្លើន​នេះ​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង