មហាជន​ផ្ទុះ​ការរិះគន់​កក្រើក​ពេញ​បណ្តាញ​សង្គម​ជុំវិញ​កម្មវិធី​មួយ​របស់​ទូរទស្សន៍​ហង្សមាស ​ដែលថា​ផ្លូវគោក​នៅ​កម្ពុ​ជាមាន​៣​ប្រភេទ

Spread the love

ភ្នំពេញ ៖ បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ភ្លាមៗ​នោះ​ ក៏​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់​លើ​កម្មវិធី​ល្បងប្រាជ្ញា​Heaven or Hell Cambodia​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ​ក្រោយ​ពេលដែល​ពិធី​ការិនី​ចោទសួរ​ទៅកាន់​បេក្ខជន​លោក​កៅ សីហា ត្រង់ចំណុច​សំណួរ​ទី​៥(​ឈ្នះ​រង្វាន់​ទឹកប្រាក់​១០០០​ដុល្លារ)។ ប៉ុន្តែ​ជា​ចម្លើយ​បែរជា​ផ្ទុយ​នឹង​ការពិត​ដែល​លោក កៅ សីហា បាន​ឆ្លើយ​ត្រឹមត្រូវ ធ្វើ​ឲ្យ​មានការ​ហួសចិត្ត​ខ្លាំង​ពី​អ្នកទស្សនា។
​សំណួរ​ដែល​ត្រូវបាន​កម្មវិធី​ដាក់​ឲ្យ​ពិធី​ការិនី​សួរ​ទៅកាន់​លោក កៅ សីហា នោះបាន​សួរ​ដូច្នេះ​ថា​យោងតាម​សៀវភៅ​វិញ្ញាសា​ជ្រើសរើស​សម្រាប់​ថ្នាក់​ទី​៩ តើ​នៅ​ប្រទេស​កម្ពុជា គេ​ចែក​ផ្លូវគោក​ជា​ប៉ុន្មាន​ប្រភេទ​?​។ ​ហើយ​ជា​ជម្រើស​មានដូចជា​៖ ២​ប្រភេទ , ៣​ប្រភេទ​, ៤​ប្រភេទ និង​៥​ប្រភេទ​។​ភ្លាមៗ​នោះ​បេក្ខជន កៅ សីហា​បាន​ឆ្លើយថា​ជ្រើស​រើសយក​ចម្លើយ​មាន ២​ប្រភេទ​គឺ​ផ្លូវថ្នល់​និង​ផ្លូវដែក ប៉ុន្តែ​ជា​ចម្លើយ​របស់​កម្មវិធី​បានផ្តល់​មក​ថា​មាន​៣​ប្រភេទ​គឺ ផ្លូវជាតិ , ផ្លូវ​ខេត្ត និង ផ្លូវ​រុក្ខ​បាល ទៅវិញ។

បន្ទាប់ពី​មានការ​ប្រកាស​ចម្លើយ​ពី​សំណាក់​ពិធី​ការិនី​ដែល​តម្រូវ​មក​តាម​កម្មវិធី​ផ្តល់​ឲ្យ​ថា​ចម្លើយ​របស់លោក កៅ សីហា គឺជា​ការឆ្លើយ​ខុស ហើយ​ចម្លើយ​ដែល​ត្រឹម​ត្រូវមាន​៣​ប្រភេទ​គឺ ផ្លូវជាតិ , ផ្លូវ​ខេត្ត និង ផ្លូវ​រុក្ខ​បាល នោះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ការហួសចិត្ត​រហូត​ផ្ទុះ​ការរិះគន់​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ទាមទារ​ឲ្យ​មានការ​ចេញមុខ​បកស្រាយ​ឡើងវិញ។
ជាមួយគ្នានេះ​តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​រិះគន់ថា ​តាំងពី​កើត​ពី​ពោះ​ម៉ែ​ខ្ញុំ​មក មិនដែល​ឮ​ទេ ផ្លូវគោក​មាន​៣​ប្រភេទ រៀន​ថ្នាក់​ទី​៩​ដល់ទី​១២​សៀវភៅ​ភូមិវិទ្យា បោក​អ្នករៀន​មែន​ថា​មាន​២​ប្រភេទ​អញ្ចឹង​មានតែ​ដុត​សៀវភៅ​នឹង​ចោល​អោយអស់​ទៅ។ មិន​ខុសពី​គ្នា​នោះទេ​អ្នកគាំទ្រ​ក៏បាន​និយាយថា​ខ្ញុំ​សូម​ស្នើ​ទៅដល់​ខាង​ទូរទស្សន៍​ហង្ស​មាស​ជាពិសេស​កម្មវិធី​លុយ​១០០០​ដុល្លារ​នឹង​តែម្ដង​។​

ប្រភព​បាន​បន្តថា ​ជួយ​បកស្រាយ​អោយ​ច្បាស់លាស់​បំផុត​ទាក់ទង​ទៅនឹង​សំណួរ​ចោទសួរ​ទៅ​បេក្ខជន​ថា​តើ​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​យើង​នឹងមាន​ប៉ុន្មាន​ប្រភេទ ? ចម្លើយ​ដែល​បេក្ខជន​ឆ្លើយថា​២​ប្រភេទ​គឺ​ផ្លូវថ្នល់​ និង​ផ្លូវដែក​ តែ​បែរជា​ពិធីការនី​ឆ្លើយថា ​មិន​ត្រឹមត្រូវ​ទេ​គឺ​មាន​៣​ប្រភេទ​ទៅវិញ​ដោយ​៣​ប្រភេទ​នឹង​មាន ​៖ ផ្លូវជាតិ​(​ផ្លូវ​មេ​) ផ្លូវ​ក្នុង​ខេត្ត និង​ផ្លូវ​រុក្ខ​បាល​។​សរុបសេចក្ដី​មក​តាម​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​ដែល​បាន​ចងក្រង​ជា​មេរៀន​ថា​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​យើង​ចែកជា​២(​ផ្លូវថ្នល់​នឹង​ផ្លូវដែក​)​នឹង​មិន​ត្រឹមត្រូវ​ឬក៏​យ៉ាង​ម៉េច​?​ខ្ញុំ​ឆ្ងល់ តែ​បងប្អូន​មហារ​ជន​ទាំងមូល​ក៏​ឆ្ងល់​ដូច​ខ្ញុំ​ដែរ​៕​

 

Facebook Comments

អត្ថបទទាក់ទង