មានរឿង​ទៀតហើយ! ដេ​ន​នី ក្វាន់ រំលើកបើកកកាយ​ខំ​ទុកចិត្ត​មនុស្ស​ខុស

Spread the love

ភ្នំពេញ ​៖​ មាន​បញ្ហា​មិន​ចេញ​ចប់​សម្រាប់​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ខណៈ​មុននេះ​នាង​ទើបបាន​ទម្លាយ​បើក​កកាយ​ជុំវិញ​ករណី​ស្រឡាញ់​ទុកចិត្ត​មនុស្ស​ខុស​ ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​មានការ​ខកបំណង​​​​​ខ្លាំង។

កញ្ញា ដេ​ន​នី ក្វាន់ បាន​ឲ្យ​ដឹងថា ធ្លាប់​គិត​ធ្លាប់​ស្រលាញ់​ធ្លាប់​ចូលចិត្ត​មនុស្ស​ម្នាក់​ព្រោះ​គិតថា​ គាត់​ជា​មនុស្ស​គួរអោយ​គោរព​មិន​ថា​មាន​បញ្ហា​អី​គឺ​ខ្ញុំ​តែងតែ​នៅ​ខាង​គាត់​ជានិច្ច​ព្រោះ​គាត់​ជា​មនុស្ស​ដែល​ខ្ញុំ​គោរព​ស្រលាញ់​ខ្លាំង​បំផុត តែ​ពេលនេះ​ទើប​ភ្លឺភ្នែក ថា​គ្រប់យ៉ាង​វា​មិន​ដូច​ការគិត​នោះទេ ភាពលំអៀង និង​ត្រចៀកស​ធ្វើអោយ​មនុស្ស​កាត់​មិន​យល់ថា​អ្វីដែល​ត្រូវ អ្វីដែល​ខុស។

តារា​សម្តែង​សាច់ស​កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្ថែម​ថា ពេលនេះ​ខ្ញុំ​ដឹង​តែត្រឹម​ថា​អ្នក​ដែល​ស្មោះត្រង់​និង​ស្រលាញ់​ខ្ញុំ​ពិត​គឺ​មានតែ​មនុស្ស​ដែល​នៅក្បែរ​ខ្ញុំ​រាល់ថ្ងៃ​ ហើយនឹង​ពុក​ម៉ែ​បងប្អូន​របស់ខ្ញុំ​តែប៉ុណ្ណោះ​ ដែល​ស្រលាញ់​ខ្ញុំ​ពិតៗ។ លើក​នេះ​ចង់ចាំ​ក្នុង​ខួរ​ច្បាស់​ណាស់​អ្វី​ដែល​ត្រូវធ្វើ​នៅពេលនេះ​គឺ​ប្រឹង​គិត​ការ​ងារ​រកស៊ី​ និង​ថែ​ មនុស្ស​ជុំវិញខ្លួន​ដែល​ស្រលាញ់​ខ្ញុំ​…​។​

ថ្វីត្បិតតែ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​បង្ហើប​ពី​ការ​អស់ជំនឿ​ចិត្ត​លើ​បុគ្គល​រូបនេះ​ក៏ពិតមែន​តែ​នាង​ពុំបាន​បញ្ជាក់​ទេ​ថា​ រវាង​នាង​និង​មនុស្ស​ម្នាក់នេះ​ពីដំបូង​ឡើយ​ត្រូវ​នឹង​អ្វី​ជា​គ្នា​នោះទេ​ គឺ​បាន​ត្រឹម​ថា​ចាប់ពី​ថ្ងៃនេះ​ទៅ​នាង​ឈប់​មាន​ទំនុកចិត្ត​ទៀតហើយ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment