មានរឿង​អី! ច​ន ច័ន្ទ​លក្ខិណា​ ៖ ​ចាំ​ក្នុង​ខួរ​មួយ​ជាតិ​នេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ធ្វើ​ខ្លួនឯង

Spread the love

ភ្នំពេញ ​៖ ​តារា​សម្ដែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ហាក់​មាន​ការ​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​មួយ​ចំនួន​ដែល​ខំ​ធ្វើ​ល្អ​លើ​អ្នក​ដទៃ ​ប៉ុន្តែ​ជា​លទ្ធផល​គឺ​គ្មាន​ផ្តល់​នូវ​ភាព​វិជ្ជមាន​វិញ​នោះ​ឡើយ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​១​សន្លឹក​ថា​ «ចាំ​ក្នុង​ខួរ​ច​ន​ច័ន្ទ មួយ​ជាតិ​នេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ខ្លួនឯង​កុំ​រំពឹង​លើ​អ្នកណា​អោយ​សោះ​ ក្រយៅ​ឯង​នេះ​បានតែ​យឹតយោង​គេ​ទេ រឿង​គេ​ជួយ​វិញ​គឺ​គ្មាន​ថ្ងៃ​ទេ បាន​ត្រឹមតែ​ហត់​មាត់​អត់​ប្រយោជន៍ ឯង​ជា​មនុស្ស​មិន​ចូលចិត្ត​និយាយ​ច្រើន​ផង វា​ធុញ វា​ហត់ វា​រោយ​មាត់។ កុំ​ស្រ​វ៉ា​ការងារ​ច្រើន​ក្នុងពេល​តែមួយ»។

ជុំវិញ​ការ​លើកឡើង​របស់​តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ​ដែរ​ក៏​មាន​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​សួ​នាំ​ចង់​ដឹងថា ​តើ​នាង​កំពុង​មាន​បញ្ហា​មិន​សប្បាយចិត្ត​ជាមួយ​បុគ្គល​រូប​ណា ?។ ជាង​នេះ​ទៅ​ក៏​មាន​ខ្លះ​ទៀត​បាន​និយាយ​ផ្តល់​កម្លាំងចិត្ត​សម្រាប់​នាង​ផង​ដែរ។

សូមបញ្ជាក់ថា ​តារា​សម្តែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជារឿយៗ​នាង​តែងតែ​ប្រឈម​និង​បញ្ហា​ផ្លូវចិត្ត​មួយ​ចំនួន។ ខណៈ​នាង​ក៏​ធ្លាប់​ត្រូវ​បាន​មហាជន​មួយចំនួន​តែង​រិះគន់​ទង្វើ​អវិជ្ជមាន​ផង​នោះ៕

Facebook Comments

អត្ថបទទាក់ទង