មានរឿង​អី! វីជេ អា​ឡា​ស្កូ ៖ ​ថា​សិល្បៈ​ទៅ​មាន​បក្សពួក​ តែ​ផ្នែក​ខាង​ក្រោយ​សង្គម​នេះ​វិញ ​លើស​នេះ​១០​ដង​

Spread the love

ភ្នំពេញ ​៖ ​ពិធីករ​និង​ជា​តារា​សម្តែង​ប្រុស​វី​ជេ អា​ឡា ស្កូ មិនដឹងថា​ពេលនេះ​កើតមាន​បញ្ហា​អាក់អន់ចិត្ត​ឬ​មានរឿង​អ្វី​ជាមួយ​បុគ្គល​រូប​ណា​ឡើយ​បានជា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ បាន​ទម្លាយ​ពី​ប្រាប់​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ដោយ​ប្រៀបធៀប​លើ​វិស័យ​សិល្បៈ​នឹង​សង្គម​ក្រៅ​សិល្បៈ​។​

វី​ជេ អា​ឡា ស្កូ បាន​និយាយ​បែបនេះ​ថា «ថា​សង្គម​សិល្បៈ​យើង​មានប​ក្សមាន​ពួកក្រុម​តែបើ​ក្រឡេកមើល​ខាងក្រោយ​នៃ​សង្គម​សិល្បៈ​គេ​គឺ​ខ្លាំង​ជាង​យើង​១០​ដង​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​គឺ​ដូច​ក្នុង​រឿង​ចឹ​ង​។​តែ​សម្រាប់​ខ្ញុំ​គឺ​ដើរ​តាម​ក្រោយ​គេ​ទេ​ចឹ​ង​បាន​ថា​មនុស្ស​ស្លូត​ចឹ​ង​ហើយ​កុំអោយ​ប៉ះ​បងប្អូន​ខ្ញុំ ជួយ​មិន​បានទេ»។

​ជាមួយគ្នា​នៃ​ការ​បង្ហោះ​សារ​នេះដែរ​ក៏​មាន​មហាជន​មួយចំនួន​បាន​លើក​ជា​មតិ​គាំទ្រ​ចំពោះ​សម្តី​របស់​វី​ជេ អា​ឡា ស្កូ។ ម្យ៉ាងទៀត​ក៏មាន​ការ​ចោទ​ជា​សំណួរថា​តើ​អ្វីដែល​វី​ជេ អា​ឡា ស្កូ និយាយ​នេះ​ចង់​សំដៅលើ​រឿង​អ្វីមួយ​ដែល​លោក​កំពុង​ជួបប្រទះ​ឬ​យ៉ាងណា​?​។​ប៉ុ​ន្តែ​ជា​ចម្លើយ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment