មានរឿង​អ្វី​បានជា​កូរ៉េខាងត្បូង​បាញ់​គំរាម​យន្តហោះ​រុស្ស៊ី​ជិត​៤០០​គ្រាប់​?

Spread the love

នៅ​ថ្ងៃ​អង្គារ យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង​បាន​បាញ់​គំរាម​ជិត​៤០០​គ្រាប់​លើ​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​ដែល​បាន​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​។​

​មន្ត្រី​ក្រសួងការពារជាតិ​បាន​និយាយថា យន្តហោះ​ចម្បាំង​រុស្ស៊ី​ធុន A-50 បាន​រំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​ពីរដង​នៅ​តំបន់​ឆ្នេរសមុទ្រ​ប៉ែក​ខាងកើត​។​

​ក្រុមមន្ត្រី​បាន​និយាយថា យន្តហោះ​រុស្ស៊ី​បាន​ចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង​ពីរដង​ដែល​លើកទីមួយ​មាន​រយៈពេល​បី​នាទី​និង​លើក​ទី​ពីរ​មាន​រយៈពេល​បួន​នាទី​។​

​កូរ៉េខាងត្បូង​បាន​ឆ្លើយតប​វិញ​ដោយ​ការបញ្ជូន​យន្តហោះ​ចម្បាំង F-15K និង KF-16​។ យន្តហោះ​ទាំងពីរ​បាន​បាញ់​គំរាម​ចំនួន​៨០​គ្រាប់​សម្រាប់​ការរំលោភបំពាន​លើកទីមួយ​និង​២៨០​គ្រាប់​សម្រាប់​ការបំពាន​លើក​ទី​ពីរ​៕


Facebook Comments

អត្ថបទទាក់ទង