មានអី​ខ្លាំង! Account Facebook ច​ន ច័ន្ទ​លក្ខិណា ត្រូវ​ជន​អនាមិក​Hack

Spread the love


ភ្នំពេញ ​៖ ​ទីបំផុត​Account Facebook​របស់​តារា​សម្តែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​ជនអនាមិក​(​ចោរ​បច្ចេកវិទ្យា​) ​ចូល​លួច​យកទៅ​គ្រប់គ្រង​បានសម្រេច​ហើយ។ ប្រធាន​សមាគម​សិល្បក​រ​រូបនេះ​ ប្រកាស​មិន​ទទួលខុសត្រូវ​លើ​ករណី​ផ្សេងៗ​ដែល​ត្រូវបាន​ជនខិលខូច​បង្កឡើង។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ​នាង​ខ្ញុំ​សូម​ជម្រាប​បងប្អូន​អោយបាន​ជ្រាបថា ​ថ្ងៃនេះ​មាន​អ្នក​ព្យាយាម​ហែក Acc. Facebook របស់ខ្ញុំ​ទាំង​២​គឺ Acc នេះ​Chanlakhena Chorn និង Acc Chorn ChanSalon តែដោយសារ Acc នេះ​ខ្ញុំ​មាន​ប្រព័ន្ធ Security ច្រើន​ដំណាក់​ទើប​ហែក​អត់​បាន តែ​ពេលនេះ Acc Chornchan salon គេ​ហែក​បាន​ហើយ ដូច្នេះ​បើ Acc Chornchan salon មាន​អ្វី​មិន​ប្រក្រតី គឺ​មិនមែន​នាង​ខ្ញុំ​ជា​អ្នកធ្វើ​ទៃ។

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តថា ខ្ញុំ​មិន​ទទួលខុសត្រូវ​នូវ​រឿងរ៉ាវ​កើតឡើង​ចំពោះ Acc Facebook ដែលមាន​ឈ្មោះ​Chornchan salon​ឡើយ​។ ខ្ញុំ​ក៏​ដឹងថា​រាល់ពេល​មានការ​វាយប្រហារ​មក​លើ​ខ្ញុំ​ម្តងៗ​តាមរយៈ​ព័ត៌មាន​និង​ការរិះគន់​វាយប្រហារ​ពី​ម​នុស្ស​មួយចំនួន​គឺ Acc Chanlakhena Chorn តែ​ត្រូវមាន​អ្នក​ព្យាយាម​ហែក​រហូត។ លើក​នេះ​គេ​ព្យាយាម​ហែក​យក Acc ហាង​របស់​នាង​ខ្ញុំ​ទៀត ប្រហែល​គេ​គិតថា​ខ្ញុំ​ជា​អ្នកលេង​ដោយផ្ទាល់។

ក្រោយ​មក​នៅមុននេះបន្តិច​ ​អ្នក​នាង ចនច័ន្ទ​​ បាន​បង្ហាញ​អារម្មណ៍​មួម៉ៅ​ចំពោះ​រឿង​ដដែល​នេះ​ ​ថា ​ថ្ងៃនេះ​មួម៉ៅ​ណាស់ តាំងពីព្រឹក​គឺ​ខ្វាយខ្វល់​តែ​រឿង​គេ Hack Acc Facebook ឯង​យកបាន​មកវិញហើយ​វា​ហែក​យកទៅ​វិញ​បាន​ទៀត ពេញ​មួយថ្ងៃ​ដណ្តើម Facebook គ្នា​ដូច​លេងល្បែង​ស្វា​ដណ្តើម​ស្លឹកឈើ ប្រទាញប្រទង់​គ្នា​ទៅមកៗ ហ៉ឺយ ហត់​នឹង​ដណ្តើម​ជាមួយ​លោក​ចោរ​ណាស់ មកដល់ពេលនេះ​គឺ​អវសាន យកមក​វិញ​លែង​បាន។ ចង់ដឹង​ការសម្ងាត់​ស្អី​ក្នុង Acc គេ​រកស៊ីលក់​ផលិត​ផល​កំប៉ិកកំប៉ុក​នឹង មិនមែន Acc លេង​នយោបាយ​ទេ។ សាហាវ​ហួស​វា​ហែក​ម្តង 2 Acc ដើម្បីអោយ​ឯង​រវល់​ដូរ​លេខ​កូដ Acc មួយ វា​ឆ្លៀតពេល​ដណ្តើមយក Acc មួយទៀត។ ចប់​យោបល់​អញ្ចឹង​ខ្ញុំ​សូម​ប្រកាសថា Acc Chorn ChanSalon គេ​យកបាន​សម្រេច​ហើយ បើ​មាន​អ្វី​កើតឡើង​គឺ​ខ្ញុំ​មិន​ទទួលខុសត្រូវ​ទេ។

នេះ​មិនមែន​ទើប​ជា​លើកទីមួយ​នោះទេ​ដែល​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រង​នូវ​ការ​ប៉ុនប៉ង​Hack​យកទៅ​គ្រប់គ្រង​ពី​សំណាក់​ជនអនាមិក​ក្នុង​គោលបំណង​មិនល្អ​ឬ​ឆេ​ក​មើ​ល​ពី​ទិន្នន័យ​នៅក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធាន​សមាគម​សិល្បករ​រូបនេះ៕


នេះ​មិនមែន​ទើប​ជា​លើកទីមួយ​នោះទេ​ដែល​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រង​នូវ​ការ​ប៉ុនប៉ង​Hack​យកទៅ​គ្រប់គ្រង​ពី​សំណាក់​ជនអនាមិក​ក្នុង​គោលបំណង​មិនល្អ​ឬ​ឆេ​ក​មើ​ល​ពី​ទិន្នន័យ​នៅក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធាន​សមាគម​សិល្បករ​រូបនេះ៕

 

Facebook Comments

អត្ថបទទាក់ទង