មាន​ទៅ​អន់​អី! ត្រឹម​ក្របី​២​ក្បាល​អូស​រថយន្ត​ម៉ែ​ក​សឺ​ដែ​ស​យ៉ាង​ផុយ

Spread the love

ភ្នំពេញ ​៖ ​វីដេអូ​បង្ហាញ​អំពី​សកម្មភាព​សត្វ​ក្របី​ចំនួន​២​ក្បាល​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​កម្លាំង​អូសទាញ​ដើម្បី​សង្គ្រោះ​រថយន្ត​មួយគ្រឿង​ដែល​ក្ដៅស្អុះ​រួច​ហក់​ចូល​ប្រឡាយ​ទឹក​ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ​និង​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់។

វីដេអូ​ដែល​កំពុង​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ក​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ខ្លាំង​សម្រាប់​មហាជន ពិសេស​គឺ​បាន​បញ្ចេញមតិ​ជាច្រើនលើ​ករ​ណី​មួយ​នេះ។ គេ​មិនទាន់​ដឹង​​​ថា​រូបភាព​នៅក្នុង​វីដេអូ​នេះ​បាន​កើតឡើង​នៅទីណា​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ។

ដោយឡែក​ស្របពេល​ដែលមាន​ការចែក​រំលែក​នូវ​វីដេអូ​នេះដែរ​តារា​កំប្លែង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តស្វាយរៀង​នាយ ពែ​កមី ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​ខ្លាំង​ដែរ​ថា​ មាន​ទៅ​ស្អី ក្របី​២ អូស​ម៉ែ​ក​សឺ​ដែ​ស​ផុយ។​ ទន្ទឹមគ្នា​នោះ​ក៏មាន​ការលើកឡើង​ដែរ​ថា គ្មាន​អី​ត្រឹម​តា​ក្របី​២​ក្បាល​អាច​អូស​រថយន្ត​ឡើង​សង្ហា។

តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណា ចំពោះ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​សត្វ​ក្របី​អូស​រថយន្ត​បែបនេះ ?​។​សូម​ទស្សនា​វីដេអូ​នៃ​សកម្មភាព​របស់​សត្វ​ក្របី​២​ក្បាល​ជួយសង្គ្រោះ​រថយន្ត​មែក​សឺ​ដែ​ស​ធ្លាក់ទឹក​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា៖៕

Facebook Comments

អត្ថបទទាក់ទង