មាន សូ​នី​តា ហាក់​កំពុង​បង្ហាញ​ពី​តម្រុយ​បែកបាក់​ស្នេហ៍

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​មានឈ្មោះ​ជា​រាជិនី​យ​ប្រមា​កញ្ញា មាន សូ​នី​តា មួយ​រយៈ​នេះ ​ហាក់​បង្ហាញ​ពី​អារម្មណ៍​ប្លែកៗ​ដូចជា​កំពុង​ជួបប្រទះ​បញ្ហា​ប្រេះឆា​ស្នេហា ​ខណៈ​ដែល​កន្លងមក​ នាង​ទើប​បង្ហើប​ពី​សម្ពន្ធភាព​ស្នេហា​ជាមួយ​បុរស​រូប​សង្ហា​មាន​វ័យ​ប្រហែល​គ្នា។

នេះ​ពុំ​មែន​ ទើប​ជា​លើក​ទីនោះ​ឡើយ​ ដែល​តារា​ស្រី​ធ្មេញ​ជំទើស​​​កញ្ញា មាន សូ​នី​តា និយាយ​ពី​អារម្មណ៍​ខូចចិត្ត។ ប៉ុន្តែ​ពុំ​ត្រូវបាន​នរណា​ម្នាក់​ដឹង​ច្បាស់​ទេ​ថា នាង​មាន​បញ្ហា​វិបត្តិ​ស្នេហា​ចាក់​ស្រេស​ឬ​គ្រាន់តែ​ជា​អារម្មណ៍​លេងសើច​ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​នោះ​ឡើយ។

ជាក់ស្តែង​កញ្ញា មាន សូ​នី​តា បាន​សរសេរ​បង្ហោះ​ថ្មីៗ​នេះ​ថា ​មនុស្ស​ទាំងអស់​តែង​រត់​គេច​ពី​ភាព​ឯកា​ ប៉ុន្តែ​រត់​បាន​ដល់​ពេលណា … ។បើ​អ្នក​ចង់បាន​មនុស្ស​ម្នាក់​កំដរ មិន​ពិបាក​នោះទេ​, ប៉ុន្តែ​រក​មនុស្ស​យល់ចិត្ត​បាន​ពិបាក​នឹង​រក។ ជាមួយគ្នានេះ​ក៏មាន​មហាជន​មួយចំនួន​ចោទ​ជា​សំណួ​រថា តើ​អាចទៅរួច​ដែរ​ទេ​ដែល មាន សូ​នី​តា កំពុងមាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត?៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment