មិនធម្មតា​! តារា YouTube អាយុ​ត្រឹម​៦​ឆ្នាំមាន​លទ្ធភាព​ទិញ​អគារ​តម្លៃ​៨​លាន​ដុល្លារ​

Spread the love

 

​នាង​មាន​អាយុ​ត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​និង​ជា​ម្ចាស់​អគារ​មួយ​ក្នុង​សង្កាត់​ដែល​ពោរពេញ​ទៅដោយ​អ្នកមាន​បំផុត​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

កុមារី Boram គឺជា​តារា YouTube កំពូល​របស់​កូរ៉េខាងត្បូង​ដែលមាន​អ្នក subscribe ជាង​៣១​លាន​នាក់​។​
​ចាប់តាំងពី​ឆ្នាំ​២០១៦​មក អ្នកទស្សនា​បាន​ចូល​មើល​ក្មេងស្រី​គួរ​ឲ្យ​ស្រឡាញ់​រូបនេះ​ធ្វើការ​រៀបរាប់​អំពី​ឧបករណ៍​ក្មេង​លេង​និង​បង្ហាញ​អំពី​ជីវិត​នៃ​គ្រួសារ​របស់​នាង​។​

​ឆា​នែ​ល YouTube ចំនួន​ពីរ​របស់​នាង​ដែលមាន​ឈ្មោះ Boram Tube ToysReview និង Boram Tube Vlog គឺ​រកប្រាក់​ចំណូល​ប្រចាំខែ​ជា​មធ្យម​ចំនួន​៤.២​លាន​ដុល្លារ​។​

​កាលពី​ខែមេសា គ្រួសារ​របស់ Boram បាន​ទិញ​អគារ​កម្ពស់​៥​ជាន់​មួយ​នៅ​ទីក្រុង Gangnam ក្នុងតម្លៃ ៩.៥​ពាន់​លាន​វ៉ុ​ន​ស្មើនឹង​៨​លាន​ដុល្លារ​អាមេរិក​៕

Facebook Comments

អត្ថបទទាក់ទង