មិន​ខុសពី​មហាជន​ទេ! តារា​កំ​ពូ​ទើស ម៉ៃ សុគន្ធ ផ្ទុះ​រិះគន់​មិន​សំចៃមាត់​លើ​យុវជន​និង​តារា​ខ្មែរ​ក្នុង​ថ្ងៃ​ Halloween

Spread the love

​ភ្នំពេញ​៖​ តារាចម្រៀង​ប្រុស​ជាប់​ងារ​ជា​តារា​កំពូល​ទើស​កំពុងមាន​ប្រជាប្រិយភាព​លោក ម៉ៃ សុគន្ធ ស្រប​ពេលដែល​ឱកាស​បុណ្យ​ហា​ឡូ​វីន (Halloween)​ចូលមក​ដល់​កាលពី​ថ្ងៃទី​៣១ ​ខែតុលា ​និង​មាន​យុវជន​រួមទាំង​តារា​ខ្មែរ​មួយចំនួន​នាំគ្នា​ជ្រួលជ្រើម​តាមរយៈ​ការតុបតែង​ខ្លួន​ដោយ​ប្រើ​វត្ថុ​ផ្សេងៗ​ច្នៃ​ជា​រូប​ខ្មោច​ឬ​គូរ​មុខ​ខ្លួនឯង​ឲ្យ​មាន​រូបរាង​ដូច​ខ្មោច​នោះ​ក៏​ស្រាប់តែ​តារា​រូបនេះ​បានបង្ហាញ​ការមិន​ពេញចិត្ត​ថែមទាំង​បញ្ចេញ​សារ​រិះគន់​ដោយ​មិន​សំចៃមាត់​។

​លោក ម៉ៃ សុគន្ធ បាន​បង្ហោះ​រូបភាព​នៃ​ការ​គូ​រូបភាព​ប្លែកៗ​គ្នា​ភ្ជាប់​ជាមួយ​ការសរសេរ​រិះគន់ថា​បុណ្យ​ខ្មោច​Halloween​វា​មិនមែន​មក​បំពុល​យើង​ទេ​គឺ​យើង​ជា​ខ្មែរ​ទេ ដែល​ពុល​នឹង​វា​ដោយ​ខ្លួនឯង កុំ​បន្ទោស​បរទេស​អោយសោះ​វប្បធម៌​គេ ជ្រាប​លឿន​ណាស់ តែបើ​រឿង​វប្បធម៌​ជាតិ​ឯង​វិញ ដូច​ចាក់ទឹក​លើ​ក្បាល​ទា​ឆេះ​ដូច​ភ្លើង​ចំ​ប៉ើង គួរ​ណាស់​យើង​ជា​អ្នកសិល្បៈ គប្បី​កុំ​យក​គំរូ​បែប​បរទេស​មក​ផ្សព្វផ្សាយ​។

​ជាមួយគ្នា​នៃ​ការរិះគន់​របស់លោក ម៉ៃ សុគន្ធ នេះដែរ​ក៏មាន​ម្ចាស់​ Account Facebook ឈ្មោះ Lee Seavlong Khmer បាន​បញ្ចេញ​សំណេរ​របស់ខ្លួន​ចំពោះ​បញ្ហា​នេះ​ថា​មនុស្ស​ទាំងអស់​ខ្លាច​ស្លាប់ តែ​នាំគ្នា​ប្រញាប់​តែងខ្លួន​ធ្វើ​ខ្មោច​។ អាន​សិន​ទៅ ដោយ​កុំ​ចេះតែ​យក​វប្បធម៌​គេ​មក​អនុវត្តន៍ ភ្លេច​វប្បធម៌​ខ្លួន​នោះ​។

​ពិធីបុណ្យ Halloween ឬ Hallowe’en (​គឺជា​អក្សរ​កាត់​នៃ​ពាក្យ All Hallows’ Evening) ក៏ដូចជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុណ្យ Allhalloween ឬ All Hallows’ Eve ឬ All Saints’ Eve នេះ គឺជា​ពិធីបុណ្យ ដែល​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​ជាការ​រំលឹក​ចងចាំ​និង​ឧទ្ទិស​ដល់​អ្នកស្លាប់​រួមមាន ទេវតា បិសាច និង​វិញ្ញាណក្ខន្ធ​អ្នក​ស្គាល់​ទាំងឡាយ​។ ពិធីបុណ្យ​នេះ តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ៣១ ខែតុលា តាម​បណ្តា​ប្រទេស​ជាច្រើន ពាសពេញ​ពិភពលោក​។

​ប្រភព​ដដែល​នេះ​បាន​បន្តថា​សកម្ម​ភា​ពបុ​ណ្យ Halloween មានដូចជា trick-or-treat ចូលរួម​ពិធីជប់លៀង​ដោយ​ស្លៀក​សម្លៀកបំពាក់ ​Halloween ឆ្លាក់​ល្ពៅ​ជា​គោម ដុត​ភ្លើង ល្បែង​ខាំ​ផ្លែ​ប៉ោម លេង​ហ្គេម បិសាច ចូល​ផ្ទះ​ខ្មោច និយាយ​រឿង​ខ្មោច និង មើល​ភាពយន្ត​ភ័យរន្ធត់​ជាដើម​។ ជាងនេះទៅទៀត គេ​តែងតែ​មិន​ភ្លេច​ទៅ​វិហារ អុជ​ទៀន​លើ​ផ្នូរ​របស់​សាច់ញាតិ ដែល​បាន​ស្លាប់ទៅ​នោះទេ ព្រោះ​វា​ជា​ទំនៀម​ទំលាប់​។ ​ម្ចាស់ ​Account Facebook រូបនេះ​បាន​បន្ថែមថា គ្រិស្ត​សាសនិក​មួយចំនួន តម​ការ​ញ៉ាំ​សាច់​នៅ​ថ្ងៃបុណ្យ Halloween និង​ជំនួស​ដោយ​ការទទួល​ទាន​ផ្លែ​ប៉ោម ផេ​ន​ខេ​ក​ដំឡូង និង​នំ​ម្យ៉ាង​ហៅថា soul cakes ។​

​ដោយឡែក​មាន​ម្ចាស់​ Account Facebook ម្នាក់ទៀត​ឈ្មោះ ឈួន ច័​ន្ធ​សព្វាវុធ បានធ្វើការ​រិះគន់​ខ្លាំង​ដែរ​ថា ចង់​តែង​កំណាព្យ​ដៀល តែ​សណ្តាន …​ខួ​..​ដូច​ពួក​ប្អូន មិន​សម​ខ្ញុំ​ចំណាយ​ខួរ​យកទៅ​គិត​ចុង​ជួន​កំណាព្យ​នោះទេ​អញ្ចឹង​សុំ​មិន​តែង​។​តែ​គ្រាន់​ឆ្ងល់​ថា កាល​កំណើត​ពួក​ប្អូន ម៉ែ​ប្អូ ន​…. បានជា​ប្អូន​កើតមក​នាំ​ចង្រៃ​ដល់​គេឯង​អញ្ចឹង​? បើ​បង​ជា​ឆ្មប​ប្អូន​វិញ ចង់​ច្របាច់​ច្រមុះ​មុននឹង​ឃើញ​ពន្លឺ​ថ្ងៃ​…​។​

​ជាការ​កត់សម្គាល់​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​៣១​ខែតុលា​ដែលជា​ថ្ងៃបុណ្យ​ហា​ឡូ​វីន (Halloween)​គេ​សង្កេតឃើញ​មាន​យុវវ័យ​និង​តារា​របស់​ខ្មែរ​មួយចំនួន​តែងតែមាន​ភាព​ជ្រួលច្របល់​នៅក្នុង​ថ្ងៃបុណ្យ​មួយ​នេះ​ដោយសារ​ពួកគេ​គិតថា ជា​ថ្ងៃ​សប្បាយ​។​មិនតែប៉ុណ្ណោះ​បើ​សង្ក​ត​មើល​នៅតាម​កន្លែង​កំសាន្ត​នានា​ក៏​តែង​បើក​ឲ្យ​មានការ​តុបតែង​ឆ្លាក​រូប​ផ្លែឈើ​ព្រម នឹង​ប្រើ​វត្ថុ​ផ្សេងៗ​ច្នៃ​ជា​រូប​ខ្មោច​ឬ​គូរ​មុខ​ខ្លួនឯង​ឲ្យ​មាន​រូបរាង​ដូច​ខ្មោច​ដើម្បី​បង្ក​បរិយាកាស​រីករាយ​នៅក្នុង​ពិធីបុណ្យ​កម្សាន្ត​មួយ​នេះ​៕​

 

Facebook Comments

អត្ថបទទាក់ទង