មិន​គួរ​ឲ្យ​ជឿ ដើម​ឫស្សី ត្រូវ​បាន​គេ​ច្នៃ​ប្រណិត​បាន​យ៉ាង​អស្ចារ្យ​ដូច្នេះ

Spread the love

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ទទួល​បាន​ការ​សរសើរ​មិន​តិច​ទេ ក្រោយពី​បាន​ទស្សនា​វីដេអូ​ច្នៃប្រឌិត​ដ៏​រស់​រវើក​ចេញពី​ដើម​ឫស្សី ហាក់​ដូចជា​សកម្មភាព​របស់​មនុស្ស​កំពុង​រួម​គ្នា​ធ្វើការ​ដោយ​បញ្ជា​គ្រឿង​ម៉ាស៊ីន​យ៉ាង​ស្ទាត់ជំនាញ​ដូច្នេះ​ដែរ។

វីដេអូ មាន​រយៈពេល​ជាង​៤​នាទី​ខាង​លើ​នេះ បាន​បង្ក​ការចាប់អារម្មណ៍​ចំពោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ពួកគេ​បាន​ធ្វើការ​ចែករំលែក និង​ខម​មិន​​កោត​សរសើរ​យ៉ាង​ច្រើន ​ចំពោះ​គំនិត​ច្នៃ​ប្រណិត​ដ៏​ល្អ​កម្រ​នឹង​ឃើញ​មួយ​នេះ។

ទោះយ៉ាងណា​គេ វីដេអូ​ដែលមាន​អ្នក​ចុច​មើល​ជិត​១០​លាន​ដង ក្នុង​រយៈពេល​ជិត​៣​សប្ដាហ៍​នោះ មិនទាន់​ដឹងថា តើ​មាន​ប្រភព​ចេញពី​ប្រទេស​ណា​នៅឡើយ​ទេ តែបើ​តាមរយៈ​ខម​មិនឃើញ​សរសេរ​ជា​អក្សរ​វៀតណាម​ភាគច្រើន ដូច្នេះ​អាចមកពី​ប្រទេស​វៀតណាម ឬក៏​ជា​ស្នាដៃ​ច្នៃ​ប្រណិត​របស់​ប្រទេស​ផ្សេង ហើយ​ត្រូវបាន​ផេ​ក​ដែល​មាន​អែ​ដ​មីន​ជា​ជនជាតិ​វៀតណាម​​ ធ្វើការ​បង្ហោះ​បន្ត​ក៏​ថា​បាន៕

Facebook Comments

អត្ថបទទាក់ទង