មិន​ណ​យ​ឯណា! ស៊ូ ស៊ី​រី​កា ហ៊ាន​យក​សត្វ​តុកកែ​ឲ្យ​ទំ​លើ.ក

Spread the love

ភ្នំពេញ​ ៖ ​ខុសប្លែក​ពី​តារា​ប្រុស​-​ស្រី​ឯទៀត ​តារាចម្រៀង​ស្រី​របស់​ផលិត​ថោ​ន​កញ្ញា ស៊ូ ស៊ី​រី​កា ថ្មីៗ​នេះ​ បាន​ទម្លាយ​រូបថត​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន​តាមរយៈ​សកម្មភាព​ដ៏​ព្រឺ​ខ្នង​ គឺ​នាង​បាន​យក​សត្វ​តុកកែ​ធំ​មួយ​ក្បាល​មក​ដាក់​នៅ​លើ.ក​យ៉ាង​ព្រងើយ។

រូបថត​១​សន្លឹក​ដែល​ត្រូវបាន​កញ្ញា ស៊ូ ស៊ី​រី​កា បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ថា នាង​ពិតជា​បាន​យក​សត្វ​តុកកែ​មួយ​ក្បាល​មក​ដាក់​នៅលើ​ខ្លួន​ ហើយ​បាន​សរសេរ​ទៀតថា​ ជួយ​ផង​តុកកែ​ឱប​អូន​ហើយ។ មាន​មហាជន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ចំពោះ​រូបភាព​មួយ​នេះ ​ខណៈ​មាន​ខ្លះ​បាន​សរសេរ​ថា ​អូយ​ខ្លាច​ណាស់ តុកកែ​ក្លែងក្លាយ។

សូម​បញ្ជាក់​ថា ​រូបភាព​របស់​តារា​ស្រី​កញ្ញា ស៊ូ ស៊ី​រី​កា ថត​ដោយមាន​សត្វ​តុកកែ​ទំ​នៅ​លើក​នោះ​ពុំមែន​ជា​សត្វ​តុកកែ​ពិត​ដូច​ការគិត​នោះទេ​ ពោលគឺ​គ្រាន់តែ​ជា​សត្វ​តុកកែ​ ដែល​គេ​ច្នៃ​ធ្វើ​ចេញពី​ក្រណាត់​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត​ប្រសិនបើ​នេះ​ ជា​សត្វ​តុកកែ​ពិត​មិន​ដឹង​ថា ​តារា​ស្រី​រូប​នេះ​ទ្រាំ​បាន​ឬមួយ​រត់​ផាសក្រញាំ​​ទេ។

កញ្ញា ស៊ូ ស៊ី​រី​កា គឺជា​តា​រា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ថោ​ន ​ដែល​កំពុង​ប្រជែង​បាន​ទីផ្សារ​គាំទ្រ​ និង​មាន​ប្រជាប្រិយភាព​គ្រាន់​បើ។ នាង​មិន​ត្រឹមតែ​មាន​សមត្ថភាព​ច្រៀង​បាន​ពីរោះ​នោះទេ​គឺ​ថែមទាំង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង៕

Facebook Comments

អត្ថបទទាក់ទង