មិន​ធ្លាប់​មាន​ ហើយក៏​មិន​ធ្លាប់​ឃើញ​ ពេល​នេះ​បាន​ឃើញ​ហើយ​ ក្មេង​ស្ទាវ​មួយ​ហ្វូង​ជិះ​ម៉ូតូ​ក្រវែល​ ទី​បច្ឆា​បូជា​សព​កក្រើក​ភូមិ

Spread the love

នេះ​អាច​ចាត់ទុកជា​ករណី​ដ៏​ចម្លែក ​និង​ពុំ​ធ្លាប់​កើតមាន​ពីមុនមក​ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ពិសេស​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​កំពុង​តែមាន​ការបន្ត​Share​ចែក​រំលែក​​ជា​បន្តបន្ទាប់។

ករណី​ ដែល​ប្លែក​ភ្នែក​មិន​ធ្លាប់​មាន​ ហើយក៏​មិន​ធ្លាប់​ឃើញ​នេះ​គឺ​ស្រប​ពេល​ ដែល​មាន​ការ​បង្ហាញ​វីដេអូ​នៃ​សកម្មភាព​ក្រុម​ក្មេងស្ទាវ​មួយ​ហ្វូង​មាន​គ្នា​៥០​ឬ​៦០​នាក់​ និង​ម៉ូតូ​ប្រមាណ​៣០-៤០​គ្រឿង ​មក​ចូលរួម​ដង្ហែ​ជូន​ដំណើរ​សព​មិត្តភក្តិ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ស្លាប់។

ប៉ុន្តែ​រឿង​ដែល​ចម្លែក​នោះ​បែរជា​ក្រុម​ពួកគេ​មិនបាន​សម្តែង​ការសោកស្តាយ​តាមរយៈ​ការបង្ហាញ​ទឹកមុខ​ក្រៀមក្រំ​ឬ​យំសោក​នោះទេ ​គឺ​ផ្ទុយ​មកវិញ​ពួកគេ​ហាក់ដូចជា​សប្បាយ​បាននាំគ្នា​ជិះ​​ម៉ូតូ​រោទិ៍​បំពង់​សំឡេង​ក្រវែល​ទី​បច្ឆា​បូជាសព​យ៉ាង​កក្រើក។ សកម្មភាព​នេះ​កំពុងតែ​មានការ​រិះគន់​ផង ​និង​ចាប់អារម្មណ៍​ផង។

បើតាម​ការសង្កេត​ឃើញ​ចំពោះ​សកម្មភាព​មួយ​នេះ​ទំនង​ពុំ​មែន​កើតឡើង​នៅក្នុង​សង្គម​ស្រុក​ខ្មែរ​នោះទេ ​គឺ​បាន​កើតមានឡើង​នៅ​ប្រទេសជិតខាង។ មាន​សំនួរ​ខ្លះ​បាន​លើកឡើងថា ​សួរ​ដូច​ឆោត​តើ​គ្មាន​ម៉ែឪ​បងប្អូន​ទេ​? ហេតុ​អី​បានជា​មក​គោរព​សព​បែបនេះ​ ហេតុ​អី​ក៏​ម៉ែឪ​បណ្ដោយ​ឲ្យ​ក្មេង​ទំនើង​មក​ជិះ​ម៉ូតូ​រោទិ៍​នៅ​កន្លែង​រំលាយសព​បែប​នឹង​តើ​នេះ​ជា​កា​ជូន​ដំណើរ​មែន​ទេ ​​នេះ​ជា​ទំនៀម​ទម្លាប់​ស្រុក​នឹង​គេ​ធ្វើ​បែប​នឹង​មែន​ទេ​?។

ចំពោះ​សកម្មភាព​នេះ​គេហទំព័រ​Kh Stars មិនអាច​ធ្វើការ​វិនិច្ឆ័យ​ឬ​កាត់សេចក្តី​បានឡើយ។ ដូច្នេះ​តើ​ប្រិយមិត្ត​យល់​យ៉ាងណា​សូម​បញ្ចេញមតិ​ម្នាក់​មួយ​ផង៕



Facebook Comments

អត្ថបទទាក់ទង