មិន​នឹកស្មាន​សោះ!​ សមាជិក​ក្រុម​រាំ​របស់​នាយ ចឺម ម្នាក់​ ទន្ទ្រាំ​រហូត​បាក់​ឆាក​ធ្លាក់​ចុះទៅ​ក្រោម

Spread the love

ភ្នំពេញ ​៖ ​អាច​ចាត់ទុកថា​ជា​ករណី​ដ៏​កម្រ​​មួយ ​ខណៈដែល​ថ្មីៗ​នេះ​មានការ​បង្ហោះ​ចែករំលែក​ឃ្លី​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ច្រៀង​រាំ​រវាង​នាយ ចឺម និង សមាជិក​ក្រុម​រាំ​របស់ខ្លួន​ដែល​ខំ​លោត​ទន្ទ្រាំ​ចាក់​ក្បាច់​ខ្លាំងៗ​រហូត​បាក់​ឆាក​ធ្លាក់​ចុះ​ទៅក្រោយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល។

តាម​ការកត់សម្គាល់​នៅលើ​វីដេអូ​មាន​រយៈពេល​ជាង​៤០​នាទី​បង្ហាញ​ឲ្យ​ឃើញថា ​សមាជិក​នៃ​ក្រុម​រាំ​របស់​អតីត​តារា​កំប្លែង​នាយ ចឺម ម្នាក់​ពិតជា​បាន​ធ្លាក់​ពីលើ​ឆាក​តន្ត្រី​យ៉ាង​ច្បាស់​ក្រឡែត។ ស្រប​ពេល​ដែល​រូបគេ​កំពុងតែ​បង្ហាញ​ច្បាច់​រាំ​អម​ជាមួយ​ការ​ច្រៀង​បទ​ញាក់​​កន្ត្រាក់​អារម្មណ៍​របស់​នាយ ចឺម។

តាមរយៈ​ការ​បែកធ្លាយ​វីដេអូ​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការហួសចិត្ត​ព្រមជាមួយ​ខ្លះទៀត​ក៏បាន​បញ្ចេញ​អារម្មណ៍​ផ្ទះ​សំណើច​ផងដែរ​លើ​សកម្មភាព​មួយ​នេះ។ សូមជម្រាបថា​ការប្រគំ​តន្ត្រី​ខាង​លើ​នេះ​ធ្វើឡើង​ស្ថិតនៅ​លើ​ទឹកដី​ស្រុក​ស្នូល​ខេត្ត​ក្រចះ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា ​៖​

Facebook Comments

អត្ថបទទាក់ទង

Leave a Comment