មិន​នឹកស្មាន! យូ ឌី​ស្កូ ធ្លាក់ខ្លួន​ស្លេកស្លាំង​កាន់តែខ្លាំង​

Spread the love

ភ្នំពេញ ​៖​ តារា​សម្តែង​និង​ម៉ូ​ឌែ​ល​លោក យូ ឌីស្កូ ថ្វីត្បិតតែ​មាន​ស្ថានភាព​ជាសះស្បើយ​ពី​ជំងឺ​ប៉ុន្តែ​តារា​រូបនេះ​ ហាក់​នៅតែ​មិនសូវមាន​ស្ថានភាព​ដូចដើម​ឡើយ​ ពោលគឺ​តារា​ប្រុស​រូបនេះ​នៅតែមាន​សភាព​ស្លេកស្លាំង​ស្គមស្គាំង​ស្រកសាច់​ស្ទើរ​តែ​មើល​មិន​ស្គាល់​នោះឡើយ។

ថ្មីៗ​នេះ​មាន​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បង្ហាញ​រូបភាព​ចំនួន ២​ឬ​៣ សន្លឹក​គឺ​លោក យូ ឌី​ស្កូ​ហាក់​មាន​សភាព​ស្លេកស្លាំង​ខ្លាំង។ តាមរយៈ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ក្តី​អាណិតអាសូរ​ដល់​តារា​រូបនេះ​ជាមួយ​ការលើកឡើង​ថា ​គួរ​ឲ្យ​អាណិត​លោក យូ ឌី​ស្កូ មិនគួរ​ធ្លាក់ខ្លួន​បែបនេះ​ទេ​។​

សូមបញ្ជាក់ថា ​តារា​សម្តែង​ប្រុស​លោក យូ ឌី​ស្កូ បាន​ធ្លាក់ខ្លួន​ឈឺ​និង​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧​ ដោយសារ​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ធ្វើទុក្ខ​ខ្លាំង​រហូត​ប្រកាស​ត្រូវការ​ឈាម​ជា​ចាំបាច់​ដើម្បី​សង្គ្រោះ​ជីវិត​ផង​ដែរ៕ 

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment