មិន​នឹកស្មាន! អ៊ឹម ជីវ៉ា វេច​មី​និង​ត្រីខ​ពី​ខ្មែរ​ ទៅ​ញ៉ាំ​ដល់​សាំងហ្គាពួរ​ព្រោះតែ​…..!

Spread the love

ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា និង​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​២ ឬ​៣​នាក់​ផ្សេងទៀត​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ បាន​ចំណាយលុយ​ទិញ​សំបុត្រ​យន្តហោះ​ចេញទៅ​លំហែកាយ​នៅឯ​សាំងហ្គាពួរ​មាន​រយៈពេល​ជាច្រើន​ថ្ងៃ. ប៉ុន្តែ​រឿង​ដែល​មិន​នឹកស្មាន​នោះ​គឺ​ដំណើរ​កម្សាន្ត​នោះ​បែរជា​ត្រូវ​ខ្ចប់​របស់​ញ៉ាំ​ពី​ស្រុក​ខ្មែរ​ទៅវិញ។

នេះ​ជា​រឿង​ដ៏​មិន​សឹង​ឲ្យ​ជឿ​ង​សោះឡើយ​ព្រោះថា​លោក អ៊ឹម ជីវ៉ា កន្លងមក​ធ្លាប់មាន​លុយ​រហូតដល់​រាប់ពាន់​កាន់​នៅក្នុង​ដៃ​ ប៉ុន្តែ​ដល់ពេល​ចេញទៅ​កម្សាន្ត​លំហែកាយ​លោក​បែរជា​សុខចិត្ត​វេច​ខ្ចប់​មី​និង​ត្រីខ​ដាក់​ទៅតាម​ខ្លួន​ដើម្បី​ទុក​ញ៉ាំ​នៅលើ​ទឹកដី​សាំងហ្គាពួរ​យ៉ាង​ដូច្នេះ​ទៅវិញ។

លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូប​គ្រា​ចេញទៅ​ដើរ​នៅឯ​ក្រៅប្រទេស​នោះ​ថា ហេតុ តែ​ចង់​ទៅលេង​ស្រុក​គេ​ មើល​វីដេអូ​​​នេះ​អោយ​ហើយ​ទៅ ​បងប្អូន​មិត្ត​Facebook បើ​ចង់​ទៅលេង​សាំងហ្គាពួរ​បានយូរ​ថ្ងៃ​ហើយ​អស់​លុយ​តិច ទាល់តែ​ខ្ចប់​មី​កំប៉ុង​និង​ត្រីខ​ទៅតាម។ ព្រោះ​នៅ​ស្រុក​សាំងហ្គាពួរ​នេះ​ពិបាក​ហូប​ ពិបាក​ផឹក​ណាស់​ទឹក​ សុទ្ធ​មួយ​ដប​៣​ដុល្លារ​ជិះ​តាក់ស៊ី​ម្តង​អស់​អង្ករ​មួយ​ប៉ាវ។

លោក អ៊ឹម ជីវ៉ា បាន​បន្ថែមថា អ្នកសុំទាន​គេ​សុំ​ឯង​ម្តង​២​ដុល្លារ អោយ​១​ដុល្លារ​មិន​យក​ទៀត​គ្រាន់តែ​ដេក​នៅ​សាំងហ្គាពួរ​បួន​ប្រាំ​យប់​ចង់​គ្រុន​រងា ចឹ​ង​ចុងក្រោយ​គ្មាន​អី​ដែល​ល្អ​និង​ស្រួល​រស់នៅ​ជាង​ស្រុក​ខ្មែរ​ខ្ញុំ​ឡើយ៕

​ 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment