មិន​រួចខ្លួន​ទេ ​ស្គាល់​អត្តសញ្ញាណ​បុគ្គល​បង្ហោះ​រូបថត​បរិហារកេរ្តិ៍ វ៉ាន់ វ​ល័​ក្ខ ថា​ក្រៅពី​សិល្បៈ​ជា​ស្រីលក់ខ្លួន

Spread the love

ភ្នំពេញ​ ៖​ បន្ទាប់ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​តារា​ស្រី​សិច​ស៊ី​កញ្ញា វ៉ាន់ វ​ល័​ក្ខ ពី​សំណាក់​បុគ្គល​ម្ចាស់​Account Facebook​ឈ្មោះ Da Lin ដោយបាន​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ថា​ក្រៅពី​អាជីព​សិល្បៈ​ជា​ស្រីលក់ខ្លួន​នោះ​ ពេលនេះ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​បុគ្គល​រូបនេះ​ហើយ។

គេ​ចាំបាន​ថា​អំឡុង​ពេលដែល​ត្រូវបាន​បុគ្គល​ខាងលើ​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សារ​បរិហារ​កេរ្តិ៍​ខ្លួន​នោះ​ ភ្លាមៗ​នេះ​ បាន​ធ្វើ​ឲ្យ​សាមីខ្លួន​កញ្ញា វ៉ាន់ វ​ល័​ក្ខ កើត​ក្តី​កើតទុក្ខ​មិន​សុខចិត្ត ​រត់​ទៅ​ប្តឹង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​និង​យុត្តិធម៌​ឲ្យ​ខ្លួន​ដើម្បី​ស្រាវជ្រាវ​វែកមុខ​រក​បុគ្គល​រូបនេះ​ឲ្យ​មក​ទទួលទោស​តាមច្បាប់​នូវ​ទង្វើ​ខ្វះ​ការពិចារណា​របស់ខ្លួន​។​

ស្រប​ពេលដែល​ដំណឹង​នេះ​កំពុងតែ​បែកធ្លាយ​ដែលជា​ក្តីកង្វល់​និង​ជា​ភាព​អាម៉ាស់​របស់​កញ្ញា វ៉ាន់ វ​ល័​ក្ខ ព្រោះតែ​រឿង​គ្មាន​ការពិត​នោះ​ ក៏​ស្រាប់តែ​ពេលនេះ​តម្រុយ​ត្រូវបាន​បង្ហាញ​និង​បង្ហាញមុខ​ហើយ​នូវ​អត្តសញ្ញាណ​របស់​ជនបង្ក​រូបនេះ​។ ​ខណៈដែល​អនុរដ្ឋលេខាធិកា​រ​ក្រសួង​កិច្ចការនារី​ប្រកាសថា​មិនអាច​រួចខ្លួន​បានឡើយ​បើទោះបីជា​ដោះសា​ទូរស័ព្ទ​ត្រូវបាន​ជ្រុះ​បាត់​ហើយក៏​ត្រូវ​អ្នកផ្សេង​ដែល​រើស​បាន​យកទៅ​ប្រព្រឹត្ត​យ៉ាងណា​ម្តី​។​

បើ​យោងតាម​ការ​បង្ហោះ​របស់​លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​បុគ្គល​នោះ​ថា ​ពូ​និង​មីង នៅ​រាម កំពង់សោម លេង​ធ្ងន់​ដៃ សម្តី​បាន​ណាស់ មិនដឹង​មីង​ពូ​អាង​អី បានជា​ហ៊ាន​ជេរ​ដៀល​ប្រមាថ​គេ បង្ហោះ​រូបគេ យក​លេខ​ទូរស័ព្ទ​ម្ចាស់​គេ ប្រកាស​លក់​ខ្លួនគេ​….​។​

លោកជំទាវ ញ៉ែម មរកត បន្ថែមទៀតថា​ ហ៊ាន​ជួញដូរ​ផ្លូវភេទ​របស់គេ​ជា​សាធារណៈ​ទៀត។ ចុងក្រោយ​ពូ​សុំទោស​ថា ទូរស័ព្ទ​បាត់ !! មីង​ពូ​ស្មានថា​រួចខ្លួន​?​។​តាមរយៈ​នេះដែរ​ត្រូវបាន​មហាជន​ជាច្រើន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​ផ្លូវច្បាប់​ពី​ខាង​ក្រសួង​កិច្ចការនារី​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​កញ្ញា វ៉ាន់ វ​ល័​ក្ខ ផងដែរ​៕​

  

 

Facebook Comments

អត្ថបទទាក់ទង