មុននឹងសម្រេចចិត្តធុញទ្រាន់ប្រពន្ធរបស់អ្នក អ្នកមានដឹងទេថារាល់ថ្ងៃនាងបានធ្វើអ្វីខ្លះសម្រាប់គ្រួសារ

Spread the love

នៅក្នុងវីឌីអូអប់រំមួយនេះបានលើកឡើងថា បុរសជាប្ដីមិនសប្បាយចិត្តនិងប្រពន្ធទេពេលដែលមកដល់ផ្ទះ ប្រពន្ធរៀបចំបាយទឹកឲ្យញ៉ាំទាំងដែលនៅលើតុអាហារមានរបស់របរកូនលេងរញ៉េរញ៉ៃពេញតុ។ ប្ដីក៏បានស្តីបន្ទោសស្រ្តីជាប្រពន្ធ ថែមទាំងមិនញ៉ាំអាហារនោះទេ។ ប្រពន្ធអន់ចិត្តជាខ្លាំង ចំណែកឯប្ដីក៏បានយកអាហារនោះបំរុងនិងចាក់ចោលក្នុងធុងសម្រាប ស្រាប់តែឃើញ សៀវភៅកំណត់ហេតុរបស់ប្រពន្ធ។

ក្នុងនោះបានរៀបរាប់ពីការងាររបស់នាងតាំងពីភ្ញាក់ពីគេងរហូតដល់ពេលយប់វិញ គឺនាងត្រូវរៀបចំគ្រប់យ៉ាងក្នុងផ្ទះហើយនាងក៏ត្រូវមើលថែកូន នាងមិនបានសុំអ្វីពីប្ដីក្នុងការធ្វើការបំពេញការងារផ្ទះទាំងអស់នោះទេ នាងសុំត្រឹមតែប្ដីអាចយល់ចិត្តនាងទៅបានហើយ តែអ្វីដែលនាងចង់បានគឺមិនដូចនាងគិតនោះទេ។

Facebook Comments

អត្ថបទទាក់ទង