មុនអាយុ30ឆ្នាំចូលមកដល់ អ្នកធ្លាប់ធ្វើរឿងទាំងអស់នេះសម្រាប់ខ្លួនឯងហើយឫនៅ

Spread the love

ជីវិតបន្ទាប់ពីអាយុ 30ឆ្នាំឡើងទៅ អ្នកហាក់ប្រែក្លាយទៅជាមនុស្សមួយរូបផ្សេងទៀត ភាពចាស់ទុំហាក់ចាប់ផ្ដើុមគ្របដណ្ដប់លើខ្លួនអ្នកបន្តិចម្ដងៗ ឯទំនួលខុសត្រូវក៏ចាប់ផ្ដើមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 

ប៉ុន្តែអ្នកក៏មិនអាចបំភ្លេចនូវក្ដីស្រមៃនិងបំណងប្រាថ្នាដែលខ្លួនបានប៉ងដែរ ដូចនេះអ្នកគួរតែចេះរៀបចំក្ដីសុបិន្តរបស់ខ្លួនអោយបានល្អ និងត្រៀមខ្លួនជានិច្ចមុនពេលអ្វីៗកើតឡើងដោយមិនដឹងមុន។

១.​ស្វែងរកការងារដែលអ្នកពេញចិត្ត៖ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យអ្នកប្រាកដជាស្វែងរកការងារដែលត្រូវនិងវិជ្ជាជីវះរបស់ខ្លួន ប៉ុន្តែការងារខ្លះគឺមិនអាចត្រូវចិត្តរបស់អ្នកទេ ព្រោះអ្នកអាចត្រូវការថវិកាជាមុនសិន។ ដោយឡែកមុនពេលអាយុ 30 ឆ្នាំមកដល់អ្នកគួរតែស្វែងរកអាជីពមួយជាគោលដៅ ដែលសមស្របទៅនិងអ្វីដែលអ្នកពេញចិត្ត។

២. មិត្តភក្តិពិត៖ នៅពេលដែលយើងនៅក្មេងយើងត្រូវបានហ៊ុំព័ទ្ធដោយមនុស្សជាច្រើនហើយងាយស្គាល់មនុស្សថ្មីជារៀងរាល់ថ្ងៃ។ ហើយយើងច្រលំថាពួកគេគឺជាមិត្ត។ ប៉ុន្តែពេលដែលអ្នកដឹងក្ដីហើយអ្នកប្រាកដជាស្គាល់នរណាជាមិត្ត ឫនរណាគ្រាន់តែបន្លំធ្វើជាមិត្ត។ ដូចនេះសូមអ្នកថែរក្សាមិត្តពិតរបស់អ្នកឲ្យបានល្អប្រសិនបើអ្នកបានជួបគេហើយ។

៣. ចាប់ផ្ដើមបញ្ឈប់និយាយរឿងសំងាត់របស់អ្នកប្រាប់អ្នកដទៃ៖ ចងចាំថាប្រសិនបើអ្នកចង់រក្សាទំនាក់ទំនងរបស់អ្នកឱ្យខ្លាំងក្លាអ្នកមិនគួរប្រាប់រឿងគ្រប់យ៉ាងទាំងអស់គ្នាអំពីបញ្ហាដែលអ្នកនិងដៃគូរបស់អ្នកកំពុងប្រឈមនោះទេ។ ប្រសិនបើអ្នកមានបញ្ហានិងចង់ដោះស្រាយ​ អ្នកគួរតែស្វែងរកអ្នកប្រឹក្សាជំនាញ ចៀសវាងការចែករំលែភាពខ្សោយរបស់អ្នកទៅកាន់សត្រូវបន្លំធ្វើជាមិត្ត។

៤. អ្វីជារឿងអាទិភាព៖ រៀងចំបងនៅក្នុងជីវិតពិតជាមានច្រើនណាស់ប៉ុន្តែពាលខ្លះអ្នកបានផ្តោតលើរឿងតូចៗហើយមិនយកចិត្តទុកដាក់ចំពោះរឿងសំខាន់ៗ។ ដូចនេះសូមអ្នកចាប់ផ្ដើមត្រិះរិះឡើងវិញនិងរៀបចំកិច្ចការទាំងនោះអោយត្រូវទៅតាមលំដាប់លំដោយ។

៥. ស្វែងរកលុយដោយខ្លួនឯងនិងមានពេលវេលាដើរលេង៖ កង្វះការលំហែរមួយនាំអ្នកទៅរកការអស់កម្លាំង។ អ្នកគួរតែបង្កើតច្បាប់សម្រាប់ខ្លួនឯងដើម្បីសន្សំ 20% នៃប្រាក់ខែរបស់អ្នកសម្រាប់វិស្សមកាលនាពេលអនាគត។

៦. ស្វែងរកប្រាក់ចំណូលបន្ថែម៖ អាយុកាន់តែច្រើនទំនួលខុសត្រូវកាន់តែខ្ពស់ នោះប្រសិនបើអ្នកកំពុងតែមានស្ថេរភាពចំណូលហើយ អ្នកគួរតែយកពេលវេលាដែលនៅសល់បន្តិចបន្តួច ស្វែងរកមធ្យោបាយក្នុងការបង្កើនចំណូលអ្នកធ្លាប់មានកន្លងមក។

៧.រៀនបញ្ចេញមតិជាសាធារណះ៖ មានមនុស្សមិនតិចទេ តែងតែខ្មាស់អៀនក្នុងការបញ្ចេញមតិនិងការសួរសំនួរនៅតាមទីសាធារណះ។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមនោះ អ្នកគួរតែចាប់ផ្ដើមអានសៀវភៅឲ្យបានច្រើនដែលទាក់ទងនិងការបញ្ចេញមតិហើយអ្នកក៏ត្រូវវឹកហាត់អនុវត្តន៏ផងដែរ ទើបប្រសិទ្ធភាពអាចបង្ហាញចេញមកបាន។

Facebook Comments

អត្ថបទទាក់ទង