មើល​ហើយ​អ្នក​ណា​មិន​ស្រស់​ទឹក​ភ្នែក! ទស្សនា​វីដេអូ ​មុន​ពេល​ស្លាប់​របស់​ក្មេង​ស្រី ​ដែល​ត្រូវ​ឆ្មា​ខាំ

Spread the love

ស្វាយរៀង​ ៖​ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ត្រូវ​ឆ្មា​របស់​ខ្លួន​វាយប្រហារ​រហូតដល់​ស្លាប់​បាត់បង់​ជីវិត បន្សល់ទុក​តែ​ក្ដី​សោកសង្រេង​សម្រាប់​ក្រុម​គ្រួសារ ​​ហើយ​ករណី​បែប​នេះ​ ​អាច​ចាត់​ទុក​ថា ​​​កើតឡើង​លើក​ទី​១​សម្រាប់​ប្រទេស​កម្ពុជា។

ករណី​ឆ្មា​ខាំ​ម្ចាស់​ឯង​រហូត​ដល់​ស្លាប់​នេះ​ បាន​កើត​ឡើង នៅ​ភូមិ​ឆ្លក ឃុំ​ច្រកម្ទេស ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង បង្ក​ការ​ភ្ញាក់ផ្អើល និង​ចែករំលែក​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​នៅតែ​បន្ត​ចែករំលែក ផ្ទុះ​កក្រើក​រហូត​មក​ទល់​ពេលនេះ។

យោង​តាម​ម្ចាស់​អាខោន​ឈ្មោះ​San Chamno ដែល​ត្រូវ​ជា​ពូ​របស់​ក្មេង​ស្រី​រងគ្រោះ បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ថា «ថ្ងៃនេះ​ខ្ញុំ​សម្រាក​មួយថ្ងៃ​មក​បុណ្យ​ក្មួយ​ស្រី​ស្លាប់​ដោយសារ​សត្វ​ឆ្មា​ខាំ​នៅ​ភូមិ​ឆ្លក ឃុំ​ច្រកម្ទេស​ ស្រុក​ស្វាយទាប ​ខេត្ត​ស្វាយរៀង​ ខ្ញុំ​សូម​ជូនដំណឹង​ថា បើ​​បងប្អូន​ណា​មាន​សត្វ​ឆ្មា ​គួរតែ​លែង​​ចិញ្ចឹម​វា​ទៅ​ឃើញ​ហើយ ​ដូចជា​ក្មួយ​ស្រី​របស់​ខ្ញុំ​អីចឹង​វា​មឹន​ស្គាល់​ម្ចាស់​ទេ​ សូម​អគុណ​បងប្អូន​ទាំង​អស់​គ្នា»។

នេះ​ជា​សារ​មួយ​ក្រើន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ចិញ្ចឹម​សត្វ​ឆ្មា​ ​សូម​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ​ហើយ​បើ​ត្រូវ​វា​ខំ ​ត្រូវសង្គ្រោះបឋម រួច​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​នេះ ​​កុំ​រង់ចាំ​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ ​ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

យោង​តាមរយៈ​គេហទំព័រ ហ្វេ​ស ប៊ុ​ក​ផេ​កមួយ​ឈ្មោះថា អ្នកស្រុក​ល្វាឯម បាន​ប្រាប់​ពី​រោគសញ្ញា នឹង​វិធី​ព្យាបាល បូករួម​នឹង​តម្លៃ ដោយមាន​ខ្លឹមសារ​ថា​៖

“​ជំងឺ​ឆ្កែឆ្កួត​៖ គ្រូពេទ្យ​ប៉ាស្ទ័រ បាន​ណែនាំ​ថា ក្រោយ​សត្វ​ខាំ​ឬ​ខ្វាច ត្រូវ​លាង​របួស​ដោយ​ទឺង​បង្ហូរ​រយៈពេល​១០​នាទី រួច​ដោយ​ទឹកសាប៊ូ ឬ​ដោយ​ថ្នាំ សម្លាប់​មេរោគ​(​បេ​តា​ឌី​ន​)​។ បន្ទាប់មក ត្រូវ​មកចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ក្នុងអំឡុងពេល​៧​ថ្ងៃ ក្រោយ​សត្វ​ខាំ​ឬ​ខ្វាច​។ មិនត្រូវ​រុំ​បិទមុខ​របួស​ដែល​សត្វ​ខាំ​ឬ​ខ្វាច​ឡើយ (​ការ​ទុក​ចំហ​មុខរបួស​ឱ្យ​ប៉ះ​ផ្ទាល់​ជាមួយនឹង​ខ្យល់អាកាស អាចជួយ​សម្លាប់​មេរោគ​បាន​)​។​

សត្វ​សំខាន់ៗ​ដែល​អាច​ផ្ទុកមេរោគ ឆ្កែឆ្កួត រួមមាន​៖ ឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀវ​។​ល​។ #​មិនត្រូវ​សម្លាប់សត្វ​ដែល​ខាំ​ឬ​ខ្វាច​ឡើយ ប៉ុន្តែ​ត្រូវ​ទុក​តាមដាន តើ​ក្រោយ​ខាំ សត្វ​នេះ​ចាបផ្តើម​ឈឺ ឬ​ងាប់​អត់​? បើ​សត្វ​នេះ​ងាប់ ត្រូវ​កាត់​ក្បាលសត្វ នេះ​ដាក់​ក្លាសេ​ទឹកកក រួច​យកមក​ពេទ្យ​ប៉ាស្ទ័រ​ដើម្បី​វិភាគ​រក​មេរោគ​ឆ្កែឆ្កួត​។ #​អ្នក​ចូលចិត្ត​ហូប​សាច់ ឆ្កែ​អាច​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ដោយ​មិនដឹង​ខ្លួន​។​

វ៉ាក់សាំង​បង្ការ ជំងឺ​ឆ្កែឆ្កួត​តម្លៃ តែ​១៥​ដុល្លារ​ប៉ុណ្ណោះ​(​ចាក់​មួយ​ចប់​ស្មើ​៣​ដង​)​នៅ​ពេទ្យ​ប៉ាស្ទ័រ​! ក្នុងករណី​ត្រូវ​ថែម​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស តម្លៃ​៣​ដុល្លារ​ក្នុង​១​លើក​។ ករណី ប្រាកដថា​ជាស​ត្វ​មាន ជំងឺ​ឆ្កែឆ្កួត​ខាំ​ឬ​ខ្វាច ឬ​ករណី​របួស​ធំ​ធ្ងន់ធ្ងរ ឬ​ករណី​របួស នៅ​ផ្នែក​ក្បាល ត្រូវ​បន្ថែម​សេរ៉ូម​បង្ការ​ជំងឺ​ឆ្កែឆ្កួត តម្លៃ​៣២​ដុល្លារ ករណី​អាយុ​ក្រោម ឬ​ស្មើ​១៥​ឆ្នាំ និង​៤៥​ដុល្លារ ករណី​អាយុ​លើសពី ១៥​ឆ្នាំ​”​៕


Facebook Comments

អត្ថបទទាក់ទង