មើល​ឲ្យ​ហើយ​ទៅ ! ក្បាច់​រាំ​របស់​ក្រមុំ​ជិត​ដល់​ថ្ងៃ​រៀប​រាបការពិតជា​ញាក់​សាច់​កប់​ហ្មង​

មហាជន​ពិតជា​មាន​អារម្មណ៍​ប្លែក ​និង​ស្ទើរ​ទប់​សំណើច​មិនបាន​ឡើយ​ក្រោយពេល​ទស្សនា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​នៃ​ការចាក់​ក្បាច់​រាំ​យ៉ាង​រស់​រវើក និងមិនដែល​ធ្លាប់​ជួបប្រទះ​ពី​សំណាក់​នារី​ដ៏​ស្រស់​សោភា​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់នេះ​។​

​វីដេអូ​មាន​រយៈពេល​ជិត​២​នាទី ​ដែល​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​។​ មិនតែប៉ុណ្ណោះ​ក៏​មានការ​លើកឡើងថា​ ពិតជា​ឡូយ​មិនធម្មតា​ទេ​ក្រមុំ​ខេត្តតាកែវ​ពេល​ជិត​ដល់​ថ្ងៃ​រៀបការ​។​

​ជាការ​កត់សម្គាល់​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ​នេះ​ពិតជា​បានបង្ហាញ​អំពី​សកម្មភាព​របស់​នា​រី​ស្រស់ស្អាត​ម្នាក់ ​ស្ថិតក្នុង​ឯកសណ្ឋាន​សិស្សសាលា​ហើយ​បាន​ចាក់​ក្បាច់​រាំ​ឡើង​រស់​រវើក​តាម​ចង្វាក់​បទ​ភ្លេង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកទស្សនា​។ ប៉ុន្តែ​រូបភាព​របស់​នារី​ម្នាក់​នោះ​ពុំ​ត្រូវបាន​ប្រភព​ណា​បញ្ជាក់​ទេ​ថា​កើតឡើង​នៅ​ខ្មែរ​ពិត​បា​ដក ​ឬ​យ៉ាងណា​នោះឡើយ​។​

​ដោយឡែក​ក៏មាន​ការ​ប្រភព​មួយចំនួន​បាន​និយាយ​ស្រដៀង​គ្នា​ថា តាមរយៈ​រូបភាព​នៃ​ការ​រាំ​នេះ​ពុំមែន​នៅ​ស្រុក​ខ្មែរ​នោះឡើយ​ពោលគឺ​អាច​នៅ​ប្រទេស​ថៃ​ឬ​វៀតណាម​ព្រោះ​ទាំង​រូបភាព​និង​ចម្រៀង​អាចមាន​ការ​កាត់​បញ្ចូល​ពី​សំ​ណាស់​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​មួយ​នេះ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​សកម្មភាព​នេះ​?៕​

អត្ថបទទាក់ទង