មេ​បក្ស​ប្រឆាំង ​៖ ​ខ្ញុំ​គ្មាន​អ្វី​តក់ស្លុត​ឬ​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ

Spread the love

ភ្នំពេញ​ ៖ ​«សាលាដំបូង​រាជធានី​ភ្នំពេញ​ ទើបតែ​បាន​បង្គាប់​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ជា​សំណង​ឲ្យ​ទៅ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​ជា​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ខ្ញុំ​មិន​មាន​ការភ្ញាក់ផ្អើល​អ្វី​ទេ ចំពោះ​សេចក្តីសម្រេច​បែបនេះ​របស់​តុលាការ ពី​ព្រោះ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយទៀត​នៃ​សំណុំរឿង​នយោបាយ​ ដែល​គេ​បាន​កសាង​ដើម្បី​ធ្វើ ទុក្ខ​បុក​ម្នេញ​រូបខ្ញុំ​ដែល​បាន​ចេញមុខ​ខ្លាំង​ជាងគេ​ប្រឆាំង​អំណាច​ផ្តាច់ការ​និង​ពុករលួយ​សព្វថ្ងៃ ប្រមាណ ២៥ ឆ្នាំ​មកហើយ»។​ នេះ​ជាស​ម្តី​របស់​លោក សម រង្សី។

អតីត​ប្រធាន​បក្សប្រឆាំង​រូបនេះ​ក៏បាន​អះអាង​​តាម​រយៈ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ទៀត​ថា «ខ្ញុំ​ក៏​មិនមាន​ការតក់ស្លុត​អ្វី​ឡើយ​ក្នុង​រឿងនេះ​ពីព្រោះ​ខ្ញុំ​មិនដែល​មានចិត្ត​សម្ភារៈ​និយម​ហើយ​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្តិ មិនមែនជា​អ្វីដែល​ខ្ញុំ​ស្វែងរក​ទេ​ក្នុង​ការតស៊ូ​របស់ខ្ញុំរ​យៈ​ពេល ២៥ ឆ្នាំ​កន្លងមកនេះ​»។​

លោក សម រង្សី បាន​បន្តថា «​ពេលដែល​ខ្ញុំ​សម្រេច​វិលត្រឡប់​ពី​ប្រទេស​បារាំង​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ ១៩៩២ ខ្ញុំ​បានសម្រេច​ចិត្ត​រួចទៅហើយ តាំងពី​ពេលនោះ​មក​ថា ខ្ញុំ​មក​តស៊ូ​ដើម្បី​ស្រោចស្រង់​មាតុភូមិ​របស់ខ្ញុំ ដោយ​គ្មាន​បំណង​ចង់បាន​អ្វី​ពី​ប្រទេស​កម្ពុជា សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ​។ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន​ទាំងអស់ តាំងពី​យូរយារ​មកហើយ គឺ​ខ្ញុំ​រីករាយ​យកមក​ផ្តល់ជូន​មាតុភូមិ​របស់ខ្ញុំ​។
​មេបក្ស​ប្រឆាំង​លោក សម រង្សី បាន​និយាយទៀតថា កាលពី​ខ្ញុំ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ១៩៩៣-១៩៩៤ ខ្ញុំ​មិនបាន​ទាមទារ ចង់បាន​អ្វី សម្រាប់​ខ្លួន​ខ្ញុំ ឬ​គ្រួសារ​ខ្ញុំ​ឡើយ​។ សូម្បីតែ​ផ្ទះសម្បែង ដែល​ឪពុកម្តាយ​ខ្ញុំ​បាន​កសាង នៅ​ប្រទេស​កម្ពុជា មុន​ឆ្នាំ ១៩៧៥ ក៏​ខ្ញុំ​មិនដែល​អើពើ​ឡើយ​។​ផ្ទះសម្បែង​របស់ខ្ញុំ​សព្វថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ដែលជា​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ គឺ​បានមកពី​ញើស​ឈាម​របស់ខ្ញុំ និង​ញើស​ឈាម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (​មុន​នោះ​ទៀត គឺ​គណបក្ស​សម រង្ស៊ី​)​។ ខ្ញុំ​មិនដែល​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ គឺ​ទង្វើ​លួចជាតិ ប្លន់​ជាតិ និង​បំផ្លាញ​ជាតិ ឬក៏​ទង្វើ​ធ្វើបាប ជំរិត ឬ​កេងប្រវ័ញ្ច​ប្រជារាស្ត្រ ដង​ណា​ឡើយ»៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment