ម៉ូតូ​កំពុង​​​បត់​ឆ្វេង​ ​រថយន្ត​​បើក​លឿន​មក​ដល់ ​បុក​​ផាំង ​ស្លាប់​​អ្នក​បើក​ម៉ូតូ​មួយ​រំពេច

Spread the love

កណ្ដាល ​៖ ​​បុរស​អ្នក​បើក​ម៉ូតូ​ម្នាក់​​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ​រថយន្ត ​និង​ម៉ូតូ​រង​ការ​ខូច​ខាត ​បន្ទាប់​ពី​​អ្នក​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ស្រប​ពេល​រថយន្ត​បើក​មក​លឿន​ក៏​បុក​ផាំង​​​​តែម្ដង។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​​​​ថ្ងៃ​អង្គារ​០៦​កើត ខែផល្គុន ព​.​ស​២៥៦១ គ​.​ស ២០១៨ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១៦​រសៀល ​លើផ្លូវ​ជាតិ លេខ​៦​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣០_៣១​ចំណុច​ភូមិ​ព្រែក​យាយ​ហ៊ិ​ន​១ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្តាល។

បើ​តាម​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ​ករណី​នេះ ​បង្កឡើង ដោយសារ​ម៉ូតូ មួយ​គ្រឿង​ម៉ាក​C១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL- 2861​បើកបរ​ដោយ ឈ្មោះ​ផាត សុ​ផា​រិត ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​មាន​ទីលំនៅ​ភូមិ ព្រែក​យាយ​ហ៊ិ​ន​២ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ ​ធ្វើដំណើរ​ពី​ជើង ទៅ​ត្បូង​ លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ទៅ​ទិសខាងកើត។

ប្រភព​បន្ត​ថា ​​ពេល​កំពុង​បត់​នោះ ​​​​ក៏​មាន​រថយន្ត មួយ គ្រឿង ម៉ាក​Mazeses ពណ៌​ទឹកមាស ពាក់ ស្លាក​លេខ 2Q-4046 (​អ្នកបើកបរ រត់គេច​បាត់​)​ដែល ធ្វើដំណើរ​ពី ជើង​ទៅ​ត្បូង ​​បាន​មក​បុក​ម៉ូតូ​​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់ ដល់​អ្នកបើកបរ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ។

ក្រោយពី​ទទួល​​ព័ត៌មាន​នេះ ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​វាស់វែង និង​យក រថយន្ត​និង​ម៉ូតូ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល។ ចំពោះ​សព ជំនាញ ​​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ករណី​គ្រោះថ្នាក់​ចរាចរ​ខាង​លើ​នេះ ​បើ​តាម​ការ​សេចក្ដីសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ បណ្ដាល​មកពី​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ ចំណែក​ឯ​រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​លឿន៕


Facebook Comments

អត្ថបទទាក់ទង

Leave a Comment