ម៉េង កែវពេជ្ជតា ផ្ទុះ​ប្រតិកម្ម​លើ​ម្ចាស់​Account Facebook​ឈ្មោះ Arex Wa

Spread the love

ភ្នំពេញ ​៖​ តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ ​បន្ទាប់ពី​មាន​ម្ចាស់​Account Facebook​ឈ្មោះ arex Wa បាន​ចេញមុខ​រិះគន់ ​និង​ប្រមាថ​លើ​នាង​ដោយ​ភ្ជាប់​ជាមួយ​ករណី​នយោបាយ​មកជា​មួយ​ផង​នោះ។ផ្អែក​តាម​ការ​បង្ហោះ​រប​ស់​អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយថា arex Wa គឺជា​សមាជិក​ក្នុង​ផលិតកម្ម​ថោ​ន។ ជា​អ្នកសិល្បៈ​ម្នាក់​ដែរ​ តែ​សំងំ​មក​បំផ្លាញ​អ្នកសិល្បៈ​ទៅវិញ។ ខ្ញុំ​និយាយ​ក្នុងនាម​ការពារ​អ្នកសិល្បៈ​សោះ​ ក៏​គាត់​ជេរ​ខ្ញុំ​បានដែរ ឆ្ងល់​ណាស់​គាត់​តាម​ខាំ​ខ្ញុំ​មិន​លែង​ទាំង​ខ្ញុំ​មិនដែល​បានធ្វើ​អ្វី​គាត់​បែបនេះ តើ​គាត់​គិត​ចង់​យ៉ាងម៉េច?។

តារាចម្រៀង​អ្នកនាង ម៉េង កែវ​ពេ​ជ្ជា​តា បាន​បន្ថែមថា​ គាត់​ប្រើពាក្យ​សម្តី​រិះគន់​បែប​ចំអក​មាក់ងាយ​ខ្ញុំ និង​បាន​រិះគន់​ប៉ះពាល់​ដល់​នយោបាយ​ស្រុកទេស តើ​នេះ​ជា​គំនិត​អ្វី ? នេះ​ជា​ដង្កូវចេញពីសាច់​ហើយ បើ​ដដែល​ដដែល​បែបនេះ តើ​ខ្ញុំ​អាច​ចាត់ការ​តាមផ្លូវ​ច្បាប់​បានទេ​?​។​ តាម​ដឹង ឪពុកម្តាយ​គាត់​សុទ្ធតែជា​មន្ត្រីរាជការ​ ដែល​សុទ្ធ​តែមាន​តួនាទី ម្នាក់​ជា​ប្រធាន​ការិយាល័យ ម្នាក់​ជា​អនុប្រធាន​មន្ទីរ​របស់​ខេត្ត​រតនគីរី​ផង។

ជាមួយគ្នា​នឹង​ការលើកឡើង​របស់​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បញ្ចេញមតិ​ផ្សេងៗ​គ្នា​ចំពោះ​ករណី​មួយ​នេះ។ ម្យ៉ាងទៀត​គេ​ពុំទាន់​ដឹង​ទេ​ថា​តើ​អ្នកនាង ម៉េង កែវពេជ្ជតា អាច​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ខាងលើ​ឬ​នៅឡើយ​ទេ៕

Facebook Comments

អត្ថបទទាក់ទង