ម៉េង កែវពេជ្ជតា ​៖​ ចាំ​ខ្ញុំ​រួច​ដៃ ធានា​ថា​ខ្ញុំកំដរ​អោយ​ដល់​ចប់

Spread the love

ភ្នំពេញ ​៖​ កំពូល​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ហាក់​កំពុង​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​បាន​សរសេរ​សារ​​បញ្ឆិតបញ្ឆៀង​សំដៅ​លើ​បុគ្គល ​ដែល​មានបំណង​ច្រណែន​ឈ្នានីស​​ខ្លួន។

តារាចម្រៀង​​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ជាក់ថា​ «ប៉ុន្មាន​ថ្ងៃនេះ​មាន​គេ​ព្យាយាម​ទាញ​ខ្ញុំ​អោយ​ឡើង​សង្វៀន​ប្រដាល់​.. ។ តែ​ខ្ញុំ​អត់​បាន​ចូល​ទេរ​វល់​ណាស់ អធ្យាស្រ័យ​ផង ប៉ុន្តែ​សូម​កុំ​ភ័យ​បើ​ចង់​ខ្លាំង ចាំ​ខ្ញុំ​រួច​ដៃ ធានា​ថា​ខ្ញុំកំដរ​អោយ​ដល់​ចប់។

តាមរយៈ​នេះដែរ​ក៏មាន​អ្នកគាំទ្រ​ជាច្រើន​បាន​លើក​ជា​សំណួរ​ថា​ តើ​អ្នកនាង ម៉េង កែវពេជ្ជតា កំពុង​មាន​បញ្ហា​ជាមួយ​នរណា​?​។ ​ខណៈ​មាន​មតិ​ខ្លះ​ទៀត​សន្និដ្ឋាន​ថា ​ប្រហែល​អ្នកនាង ម៉េង កែវ ពេ​ជ្ជ​តា និយាយ​បញ្ឆិតបញ្ឆៀង​ដល់​អ្នក​សិល្បៈ​ដូចគ្នា​ក៏​ថា​បាន៕

 

Facebook Comments

អត្ថបទទាក់ទង

Leave a Comment