ម៉ៃ សុគន្ធ អត់ទ្រាំ​មិនបាន​បញ្ចេញមតិ​រិះគន់​លើ​ករណី​ចាប់បាន​ចោ​ស្រី​រួច​​ប្រើអំពើរ​ហិង្សា​

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​ដែល​កំពុងមាន​ប្រជាប្រិយភាព​ និង​ការគាំទ្រ​តាមរយៈ​បទ «គូទ​ឆ្កែ» និង​បទ «មហា​ទើស» លោក ម៉ៃ សុគន្ធ បន្ទាប់ពី​បានឃើញ​ការ​បង្ហោះ​ចែករំលែក​នូវ​ឃ្លី​ប​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការប្រើ​អំពើរ​ហិង្សា​លើ​នារី​ម្នាក់ ​ដែល​បាន​ចូល​លួច​សម្ភារៈ​គេ​ស្ថិតនៅ​ផ្សា​ព្រៃទា​នោះ ​លោក​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្តាយ​ និង​ស្នើ​កុំ​ឲ្យ​មាន​ករណីនេះ​កើតឡើង​បន្តទៀត​។​

​តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ទាក់ទង​ករណីនេះ​ថា​ លោក​គ្មាន​ចេតនា​ដើម្បី​ការពារ​ចោរ​ ឬ​កាន់ជើង​នោះទេ​ ប៉ុន្តែ​អ្វីដែល​ខ្លួន​លើក​មក​និយាយ​នេះ​គឺ​ដើម្បី​ផ្តល់​ជា​គំនិត​ ឬ​សូម​ឲ្យ​មហាជន​ខ្មែរ​ត្រូវ​មានដំណោះស្រាយ​តាមផ្លូវ​ច្បាប់​ ព្រោះថា​ចោរ​ដែល​លួច​ ឬ​ប្លន់​របស់ទ្រព្យ​គេ​គឺ​វា​ខុស​ទាំងស្រុង​ហើយ​ ប៉ុន្តែ​មិនគួរណា​ប្រើ​ហិង្សា​ដោយ​ចិត្ត​ខឹង​មួយ​ឆាវ​នោះទេ​។​

​លោក ម៉ៃ សុគន្ធ បាន​លើកឡើងថា​ ខ្ញុំ​មិនមែន​កាន់ជើង​ចោរ ​ឬ​លើកទឹកចិត្ត​ឲ្យ​ចោរ​ទេ តែ​ទង្វើ​ព្រៃផ្សៃ​បែបនេះ​មិនគួរ​មាន​លើ​សង្គម​ខ្មែរ​ឡើយ​… ចោរ​ទោះបី​យើង​ចាប់បាន ខឹង​ណាស់​ត្រឹម​ចាប់​នាង​ឲ្យ​សមត្ថកិច្ច​ចុះ​យើង​គ្មាន​សិទ្ធ​កាត់ក្តី​នាង​ដោយ​ទង្វើរ​ដ៏​សាហាវ​បែបនេះ​ទេ​។​ សូម​សំណូមពរ​ដល់​សមត្ថកិច្ច​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មេ​ត្តា​ស្រាវជ្រាវ​ករណី​ចោរលួច​ទូរស័ព្ទ​នៅ​ផ្សា​ព្រៃទា​នេះ​ផង​។​

​សូមបញ្ជាក់ថា ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត ​បន្ទាប់​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ចោរ​ស្រី​ម្នាក់​លួច​ទូរស័ព្ទ​របស់គេ ហើយ​ត្រូវ​រង​អំពើហិង្សា​ក្រោយពេល​ចោរ​ស្រី​រូប​ស្រស់​ម្នាក់​នោះ​ត្រូវប្រជាពលរដ្ឋ​ និង​ម្ចាស់​ហាង​ទូរស័ព្ទ​ចាប់ខ្លួនបាន​៕​

Facebook Comments

អត្ថបទទាក់ទង