ម្ចាស់​ហាង​អាច​មានទោស ​បើ​តុលាការ​រក​ឃើញ​បំផ្លាញ​ភស្តុតាង ​រី​ឯកជន​បង្ក​ត្រូវ​ជាប់​បណ្តឹង​អាជ្ញា​​លើ​ករណី​​គប់​ស្រាបៀរ​លើ ទេព បូ​ព្រឹក្ស​

Spread the love

ភ្នំពេញ ​៖ ​ថ្វីត្បិតតែ​មាន​ការជួប​សម្រុះសម្រួល​រវាង​ភាគី​ជនរងគ្រោះ​កញ្ញា ទេព បូ​ព្រឹក្ស និង​ម្ចាស់​ហាង សមុទ្រ ព្រមទាំង​ជន​​​បង្ក​ហិង្សា​ដោយ​យក​កំប៉ុង​ស្រា​បៀរ​គប់​អំឡុង​ពេល​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​ក្នុង​ហាង​ខាងលើ​ដោយមាន​ដំណោះស្រាយ​លើ​ករណី​សំណង​ជំងឺ​ចិត្ត​ក៏ពិតមែន ​ប៉ុន្តែ​បើតាម​ប្រភព​បញ្ជាក់ថា​ភាគី​ម្ចាស់​ហាង សមុទ្រ បើសិនជា​តុលាការ​រកឃើញ​ករណី​បំផ្លាញ​ភស្តុតាង​អាចមាន​ទោស​។ ​ចំណែកឯ​ជង​បង្ក​គឺ​ត្រូវ​បន្ត​ជាប់​បណ្តឹងអាជ្ញា​….​។​

លោក ហេង ឡុង គូស្នេហ៍​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ជួយ​ស្វះស្វែង​លើ​រឿងរ៉ាវ​របស់​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ចេញ​ព័ត៌មាន​ឲ្យ​ដឹងថា ​លទ្ធផល​បឋម​មានសង្ឃឹម​ហើយ​បងប្អូន​យុត្តិធម៌​ពិតជា​មាន​។ ​អរគុណ​សម្រាប់​ការចែករំលែក​ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន​បន្ទាប់ពី​ចំណាយពេល​ជាមួយ​មេធាវី​ផ្ទាល់ខ្លួន​របស់​កញ្ញា​ទេព បូ​ព្រឹក្ស​និង​តំណាង​ជនបង្ក​ក្រោម​ការសម្របសម្រួល​រប​ស់​សមាគម​សិល្បករ​ខ្មែរ អស់​រយៈពេល​ជាង​៣​ម៉ោង​។​

លោក ហេង ឡុង បានលើកឡើង​ទៀតថា ​ភាគី​ទាំងពីរ​បាន​សម្របសម្រួល​គ្នា​ដោយ​សន្តិវិធី​ប៉ុន្តែ​មិនទាន់មាន​ការព្រមព្រៀង​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា​កញ្ញា ទេព បូ​ព្រឹក្ស បានដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ខណ្ឌ​ទួល​គោ​ករួ​ច​ហើយ​ទោះជា​មានការ​សម្របសម្រួល​សំណង​រដ្ឋប្បវេណី​ក៏ដោយ​ក៏​បណ្ដឹង​អាជ្ញា​នៅតែ​បន្ត​មានន័យថា​អាចមាន​ទោស ហើយ​ករណី​ម្ចាស់​ហាង ប្រសិនបើ​តុលាការ​រកឃើញថា​បំផ្លាញ​ភស្តុតាង​មែន​នោះ​ អាច​នឹង​មានទោស​ព្រហ្មទណ្ឌ​រហូតដល់​ជាប់គុក​។​

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ​កន្លងមកនេះ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយនឹង​ជនបង្ក​ឈ្មោះ ឆេង រស្មី ដែលជា​អ្នក​គប់​កំប៉ុង​ស្រា​បៀរ​គប់​មកលើ​កញ្ញា ទេព បូ​ព្រឹក្ស អំឡុងពេល​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ហាង សមុទ្រ​។​ ជា​ចម្លើយ​ទាំង​ជនបង្ក និង​ម្ចាស់​ហាង​បាន​ឆ្លើយថា​ខ្លួន​ស្រវឹង​តើ​បងប្អូន​ទាំងអស់គ្នា​ទទួលយកបាន​ទេ​? បើ​គ្រាន់តែ​ពួកគាត់​ឆ្លើយ​ដោះសា​រថា​ស្រវឹង​បែបនេះ​?​តើ​ភាពឈឺចាប់ និង​ខ្មាស់​គេ​ប៉ុណ្ណា​រហូត​ហ៊ាន​ទៅដល់​ធ្វើការ live យំ​ស្រែក​តាម​facebook ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ឱ្យ​មហាជន​ជួយ​រក​យុត្តិធម៌​? ។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហេង ឡុង ។​
​លោក ហេង ឡុង បានបញ្ជាក់​បន្ថែមថា​ សំណូមពរ​របស់​ភាគី ទេព បូ​ព្រឹក្ស មាន​៣​ចំណុច​ដូចខាងក្រោម​៖១, ធ្វើ​សន្និសីទកាសែត​សុំទោស​ជា​សាធារណៈ ។​២, សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិ យស​ចំនួន​១០​ម៉ឺន​ដុល្លារ​និង​៣,​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​អាជ្ញាធរ មិន​គុំ​គួ​ន​សងសឹក​គ្នា​បញ្ចប់ទំនាស់​ដោយ​សន្តិ​វិធី​។​ភាគី​ជនបង្ក​បាន​ដកឃ្លា​ដើម្បី​ពិចារណា​ទៅលើ​សំណូមពរ​ទាំងបី​របស់​ជនរងគ្រោះ​។ អរគុណ​សំរាប់​បងប្អូន​ដែល​គាំទ្រ​និង​ចូលរួម​ឈឺចាប់​ជាមួយ​កញ្ញា ទេព បូ​ព្រឹក្ស អរគុណ​សម្រាប់​ការ​ស៊ែរ​ចែករំលែក​ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន​។​

គួរ​រម្លឹក​ថា ​តារា​ចម្រៀង​ស្រី​ពូកែ​ខាង​ក្បាច់​រាំ​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥ ​ខែធ្នូ​ ឆ្នាំ​២០១៨​កន្លង​មក​នេះ​ បាន​រង​នូវ​ភាព​អាម៉ាស់​មួយ​ បន្ទាប់​​ពី​មាន​ការប្រមាថ​មើលងាយ​កិត្តិយស​លើ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​ពី​សំណាក់​បុរស​ម្នាក់​​ នៅក្នុង​ សមុទ្រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បើតាម​ការ​អះអាង​ពី​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស បាន​ឲ្យ​ដឹងថា ​ចំពោះ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ​គឺ​នាង​នឹង​បរិច្ចាគ​ទាំងស្រុង​ដោយ​មួយចំណែក​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ចាស់ជរា និង​កុមារកំព្រា​ខ្វះខាត​នៅតាម​សហគម​ឬ​មណ្ឌល​កុមារ​កំព្រា​ផង​ដែរ​៕​​

Facebook Comments

អត្ថបទទាក់ទង