ម្ចាស់​Account Facebook ជំនោរ​និស្ស័យ ចេញមុខ​បកស្រាយ​ការពិត​ ក្រោយ​មានការ​យល់ច្រឡំ​និង​រង​ការព្រមាន​ប្តឹង​របស់ សូ ដា​នី​តា

Spread the love

​ភ្នំពេញ ​៖​ ស្រប​ពេលដែល​មានការ​ប្រកាស​ព្រមាន​ប្តឹង​ពី​សំណាក់​តារា​ស្រី​កញ្ញា សូ ដា​នី​តា លើ​បុរស​ម្ចាស់ Account Facebook​មួយ​ដែលមាន​ឈ្មោះ ជំនោរ​និ​ស្ស័យ ដោយ​នាង​គិតថា បុគ្គល​រូបនេះ​មាន​ចេតនា​សរសេរ​សារ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ក្នុងន័យ​ប្រមាថ​អាយុជីវិត​នោះ ​ភ្លាមៗ​នេះ​ដើម្បី​ជាការ​បកស្រាយ​ការពិត​ម្ចាស់​Account Facebook ជំនោរ​និស្ស័យ បានចេញ​មុខ​បញ្ជាក់​និង​សុំ​ទោស​លើ​ករណី​យល់ច្រឡំ​ខាងលើនេះ​។

ផ្អែក​សំណេរ​សរសេរ​បកស្រាយ​របស់​ម្ចាស់​Account Facebook ជំនោរ​និស្ស័យ បាន​រៀបរាប់​ភ្ជាប់​ខ្លឹមសារ​បញ្ជាក់ប្រាប់​មហាជន​និង​កញ្ញា សូ ដា​នី​តា ថា ​តោះ​កុំ​ភ្លេច​ជួយ​ស៊ែរ​អោយ ព័ត៌មាន​មួយចំនួន​បាន​ចុះ​ពី​រឿងនេះ​បានឃើញ​ផង ជាពិសេស​បង ច​ន ច័ន្ទ​លក្ខណា និង បងស្រី​សូ​ដា​នី​តា បានឃើញ​ផង ។ ​ជាដំបូង​នៅថ្ងៃនេះ​​ដែរ​ខ្ញុំ​បានឃើញ​អា​ខោ​ន​របស់ បងស្រី​សូ ដា​នី​តា បាន​បង្ហោះ​រូប​និង​សរសេរ​នូវ​ពាក្យពេចន៍​ខាងលើ ថែមទាំង​បាន​ចូល​ខម​មិន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ផងដែរ ។​

ម្ចាស់ Account Facebook រូបនេះ​បញ្ជាក់ថា ពេល​ឃើញ​ភ្លាម​មានការ​ភ្ញាក់ផ្អើល​ផងដែរ​ចំណុច​រឿង​មួយ​នេះ ។​ខ្ញុំ​សូម​បកស្រាយ​ជាដំបូង​សូម​អរគុណ​ចំពោះ​ការ​ប្រាប់​ចំពោះ​រឿង​មួយ​នេះ និង​សូមទោស​ផងដែរ​ចំពោះ​រឿង​មួយ​នេះ​ដូចគ្នា ។​ក្នុង​រឿងនេះ​ដែល​គឺជា​ការច្រឡំ​នោះទេ បងអាច​មើល​ក្នុង​រូប​ខាងក្រោម​នេះ​បាន​គឺ​ព័ត៌មាន​ខាងក្រោម​នេះ តាមពិតទៅ​សាច់រឿង​គឺ ដោយសារតែ​ខ្ញុំ​បាន​បង្ហោះ​រឿង គ្រោះថ្នាក់​ចរាចរណ៍​រប​ស់​ក្មេង​ពីរ​នាក់​នៅ​ថ្ងៃ ឆ្លង​ឆ្នាំ ហើយ​ខ្ញុំ​ក៏បាន​ចុះផ្សាយ​ពី បងស្រី សូ ដា​នី​តា ពី​រឿង​ខួប​កំណើត​របស់គាត់​ផងដែរ ។

ប្រភព​បាន​បន្តទៀតថា ​តែ​អ្វីដែល​ខុស​នោះ​អី ពេល​ខ្ញុំ​ស៊ែរ​ចេញ ញាប់​ពេក​ក្នុង​ក្រុម​khmer posrter ដោយ​ខ្ញុំ​បាន​មិន​ពិនិត្យ ចំពោះ​caption share​ចេញ​អោយ​មិនបាន​គិតថា​ច្រឡំ​copy ជាប់ caption​ដដែល​របស់​ប្អូនស្រី​ដែល​គ្រោះថ្នាក់​នោះ​ក៏​ច្រឡំ​បែប​នោះ​ទៅ ។​ ខ្ញុំ​ជឿថា អ្នក​ធ្លាប់​ស៊ែរ​រឿង​ព័ត៌មាន​នេះ​ហ្នឹង​យល់ ថា​រឿងនេះ​ជាការ​ច្រឡំ​ពេល​ស៊ែរ​ចេញ​ប៉ុណ្ណឹង។ ដូចនេះ​សូមទោស​ដល់​បងស្រី​ដែល​នៅក្នុង​រូប​ព័ត៌មាន​supprise​ថ្ងៃកំណើត​ផងដែរ​ ព្រោះ​អី​មិនមែនជា​ចេតនា​នោះទេ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិនបាន​ដឹងថា​មាន​ខុស​បែប​នេះដែរ​។​សូម​ជូនពរ អ្នក​ទាំងអស់គ្នា មាន​សុខ​ភាពល្អ សម្រស់​ស្រស់ស្អាត ។​

សូមបញ្ជាក់ថា តារា​ស្រី​កញ្ញា សូ ដា​នី​តា កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ផ្ទុះ​ប្រតិកម្ម​ខឹង​ខ្លាំងៗ​រហូត​ប្រកាស​ព្រមាន​ប្តឹង​លើ​ម្ចាស់​Account Facebook ជំនោរ​និស្ស័យ បន្ទាប់​មានការ​បង្ហោះ​ព័ត៌មាន​ភ្ជាប់​ជាមួយ​ការសរសេរ​បែប​ប្រមាថ​អាយុជីវិត​របស់ខ្លួន​។​ប៉ុន្តែ​ករណីនេះ​ត្រូវបាន​ម្ចាស់​Account Facebook រូបនោះ​បានចេញ​មុខ​បកស្រាយ​និង​បញ្ជាក់​ហើយ​ថា​គ្រាន់តែ​ការយល់ច្រឡំ​និង​បង្ហោះ​ខុស​បច្ចេក​ទេ​ប៉ុណ្ណោះ​ពោលគឺ​រូបលោក​គ្មាន​ចេតនា​ប្រមាថ​ជីវិត​ឬ​បង្កបញ្ហា​នោះឡើយ​៕​

 

 


Facebook Comments

អត្ថបទទាក់ទង