ម្ចាស់​Account Facebook ឈ្មោះ​Chron Socheat ​ចេញ​មុខ​សុំទោស​ភាគី​ផលិតកម្ម​ជា​សាធារណៈ

Spread the love

ភ្នំពេញ​ ៖​ បន្ទាប់ពី​មានការ​ទម្លាយ​ដ៏​រសើប​ពាក់ព័ន្ធ​រឿងអាស្រូវ​របស់​ផលិតកម្ម​មហាហង្ស​ ដែល​ជំពាក់​លុយ​បុគ្គលិក​ត្រឹមតែ​ជាង​៤០០​ដុល្លារ​សោះ ​បែរជា​មិន​សង​នោះ​ ភ្លាមៗ​នេះ​ដែរ​ សាមីខ្លួន​ម្ចាស់​Account Facebook ឈ្មោះ Chron Socheat ក៏បាន​ចេញ​មុខ​សុំទោស​ភាគី​ផលិតកម្ម​ជា​សាធារណៈ។

ម្ចាស់​Account Facebook​រូបនេះ​បានសរសេរ​ថា ខ្ញុំ ជន​. សុជាតិ ខ្ញុំបាទ​សុំទោស​ដែល​ខ្ញុំ​បាន​ផុស​កន្លងមក ​ដែល​យក​ផលិតកម្ម​មកលេង​សើច​ ដែល​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​ផលិតកម្ម​មហាហង្ស​ ហើយ​ខ្ញុំ​មាន​វិប្បដិសារី​ ដែល​បានធ្វើ​កំហុស​ដ៏​ធំ​នេះ នេះ​ជា​ការ​យល់​ខុស​និង​ច្រឡំ​របស់ខ្ញុំ​បាទ​ទេ ហើយ​សូម​សន្យា​ថា​មិន​អោយ​មាន​រឿងនេះ​កើត​ឡើងជា​លើក​ទី​ពីរ​ដាច់ខាត​។ សូម​ទទួល​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ។

សូមបញ្ជាក់ថា ​មុននេះ​ម្ចាស់​Account Facebook​ឈ្មោះ Chron Socheat Sreabhang Socheat បាន​សរសេរ​បែបនេះ​ថា សួស្ដី​ផលិតកម្ម​មហាហង្ស តើ​ក្រុមហ៊ុន​ចំណាយលុយ​ច្រើនណាស់​មែន​ទេ​សម្រាប់​ថត​រឿង​បានជា​ខ្វះ​លុយ​បើក​អោយ​ខ្ញុំ​ត្រឹមតែ​៤៥០​ដុល្លារ។ សូមទោស​ខ្ញុំ​មិន​ចង់​ធ្វើបែបនេះ​ទេ​តែ​តាំងពី​ខែ​០៦​ឆ្នាំ​២០១៧​រហូតមកទល់​ឆ្នាំ​២០១៨​ខែ​០៣​ទី​២៨​ហើយ។

​ប្រភព​ដដែល​បាន​បន្តថា ពេលដែល​ខ្ញុំ​ទៅ​បើក​លុយ​ម្ដងៗ​បុគ្គលិក​ឆ្លើយ​ដោះសា​​រហូត​ម្ដងថា​អត់លុយ​ម្ដងថា​ចាំ​សួរ​មេ​តើ​ខ្ញុំ​គួរ​ធ្វើ​បែបណា​បើ​ដោះសា​រហូត​ចឹ​ង​។ ខ្ញុំ​ទៅ​ម្ដងៗ​ទៅ​ទាំង​អាម៉ាស់មុខ​ខំ​ប្រាប់​គេ​ថា​ថ្លៃ​ផ្ទះ​ជួល​ខ្ញុំ​គ្មាន​លុយ​អោយ​គេ​ទេ​ តែ​បុគ្គលិក​ធ្វើ​មិនដឹង​ធ្វើ​មិន​ឮ​ខ្ញុំ​មានការ​ឈឺចាប់​ណាស់។ ប៉ុន្តែ​ទីបំផុត​ម្ចាស់​Account Facebook​រូប​នេះ​ក៏បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​វិញ៕

Facebook Comments

អត្ថបទទាក់ទង