ម្ដាយ​យំសោក​បោក​ខ្លួន​ស្ទើរ​ខ្សោះ​ប្រាណ​ ក្រោយ​ទោង​យោល​ក្នុង​សាលា​ឆក់​យក​ជីវិត​កូនស្រី​ជាទី​ស្រឡាញ់​តែ​១​ប៉ប្រិច​ភ្នែក

Spread the love

ភ្នំពេញ ​៖​ នេះ​គឺជា​ដំណឹង​ដ៏​រន្ធត់​ និង​សោកសៅ​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រងគ្រោះ​ខណៈ​ដែល​ក្មេង​ស្រី​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ ត្រូវ​បាន​ទោង​យោល​ក្នុង​សាលារៀន​មួយ​កន្លែង​មិន​ប្រណី​ផ្តាច់​សង្ខារ​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​-​ម្តាយ​ ដោយ​គ្មាន​ការ​និយាយ​ពាក្យ​សូម្បី​តែមួយ​ម៉ាត់​ផង​នោះ។

រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​សោកស្ដាយ ​និង​ភ្ញាក់ផ្អើល​រហូត​មាន​ការ​ចែករំលែក​ជា​ដំណឹង​ទុកជា​ការ​ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ក្រុម​គ្រួសារ ​និង​សាលា​រៀន​នានា​ ដែល​ល្បែង​ក្មេង​លេង ​ឬ​ទោង​យោល​នោះ ​គឺ​បាន​កើតឡើង​ភ្លាមៗ ​ស្រប​ពេល​ដែល​ស្ត្រី​ជា​ម្តាយ ​បាន​បង្ហោះ​សារ​សោកសៅ​យំ​ស្រែក​​ ​នឹក​កូនស្រី​របស់​ខ្លួន។

ប្រភព​ពី​ស្ត្រី​ជា​ម្ដាយ​ម្នាក់​មានឈ្មោះ Sisa vonvan បាន​រៀបរាប់ថា​ នេះ​គឺជា​ទោង​ដែល​យ៉ា​យ៉ា​បាន​លេង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែធ្នូ ឆ្នាំ ២០១៨​ ខាងក្រោម​សុទ្ធតែ​ឥដ្ឋ​..​ធ្លាក់​មក​តើ​មាន​សង្ឃឹម​អ្វី​នឹង​នៅរស់​?​។ ​ជីវិត​មិន​ទៀង ថ្ងៃនេះ​ជួប​ថ្ងៃស្អែក​ព្រាត់​ទាំង​គ្មាន​ថ្ងៃ​ត្រលប់​….​។​ជាតិ​ក្រោយ​កុំអោយ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​ណា​កូន​.. សូម​វិញ្ញាណក្ខន្ធ​កូនស្រី​ទៅ​អោយបាន​សុខ​.. :cry::cry::cry::cry::cry::cry: លា​ហើយ​។​

ក្រៅតែពី​មានការ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ខាងលើ​នេះ​ដែរ​ភ្លាមៗ​នោះ​ ក៏មាន​មតិ​ខ្លះ​បាន​រិះគន់​ថា​ គេ​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​សម្រាប់​កន្លែង​ក្មេង​លេង​នៅ​ខាងក្រោម​គេ​ដាក់​ដូចជា​កម្ទេច​ឈឺ​តូចៗ​អោយ​ពេញ​ឬ​ទ្រាប់​ជ័រ​រាង​ដូច​ការ៉ូ ។​ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ស្រុក​ខ្មែរ​ត្រូវតែ​កែប្រែ​ការ​ធ្វើ​​កន្លែង​ក្មេង​លេង​អោយមាន​ភាព​ទទួលខុស​ត្រូវ​ និង​បច្ចេកទេស​។​តើ​មហាជន​យល់ឃើញ​យ៉ាងណាដែរ​លើ​ករណីនេះ​?៕​

Facebook Comments

អត្ថបទទាក់ទង