ម្ដាយ​យំ​បោក​ខ្លួន ​​ក្រោយ​កូន​អាយុ​៣​ឆ្នាំ​ម្នាក់ ​ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​ស្លាប់

Spread the love

ថៃ​ ៖​ នេះ​ជាហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​ និង​អាណោចអាធ័ម​បំផុត​ ក្រោយពី​កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់​ដែល​មាន​ឪពុក​-​ម្ដាយ​ជា​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ឯ​ប្រទេស​ថៃ​ ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​លូ​បង្ហូរ​ទឹក​ស្អុយ​ប ណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​វេទនា​ជាទីបំផុត​នោះ។

ចំពោះ​ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ​ខែកុម្ភៈ​ ស្ថិតនៅ​ត្រង់ចំណុច​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​ក្នុង​ភូមិ​១​ឃុំ​បាន​បឹង​ ស្រុក​បាន​បឹង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ​។​នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ។

ផ្អែក​តាម​សម្រង់​សម្តី​របស់​ឪពុក​កុមារ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជា​ទម្លាប់​លោក​និង​ភរិយា​តែង​នាំ​កូនស្រី​របស់ខ្លួន (​កុមារី​រងគ្រោះ​) ទៅ​អង្គុយ​ស្ទូចត្រី​នៅត្រង់ចំណុច​ក្បែ​មាត់​ប្រឡាយ​បង្ហូរទឹក​នោះ​ជា​ញឹកញាប់​ ហើយ​ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​ គ្រា​លោក​មិនបាន​នៅផ្ទះ​ប្រហែលជា​កូនស្រី​ដើរទៅ​លេង​ត្រង់​ចំណុច​ខាងលើ ​ទើប​មានការ​រអិល​ជើង​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​នោះ​តែម្តង។

យ៉ាងណាមិញ​ក្រោយពី​កើតហេតុ​នេះ​ឡើង​ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ថៃ​ដើម្បី​ចុះទៅ​ត្រួតពិនិត្យ ​រួចហើយ​ក៏បាន​ស្រង់​សព​កូនស្រី​មក​លើ​គោក​ដើម្បី​រៀបចំ​ធ្វើ​ពិធី​បញ្ចុះ​ ខណៈ​ស្ត្រី​ជា​ម្តាយ​ក៏បាន​យំសោក​បោក​ខ្លួន​ស្តាយ​ស្រណោះ​ចំពោះ​ការបាត់បង់​កូនស្រី​របស់​ខ្លួន​ផង​នោះ៕

Facebook Comments

អត្ថបទទាក់ទង

Leave a Comment