ម្តងនេះ​ពិតជា​អាម៉ាស់ខ្លាំង​ហើយ​ហង្ស​មាស​និង​លោក មាស រិទ្ធី ក្រោយ​មន្ត្រី​ក្រសួង​បញ្ជាក់ថា​ផ្លូវគោក​ចែកចេញជា​២

Spread the love

ភ្នំពេញ ​៖ ជាការ​កត់សម្គាល់​ក្រោយពី​ផ្ទុះ​ចម្លើយ​ថា​ផ្លូវគោក​ចែកជា​៣​ពី​កម្មវិធី​ល្បងប្រាជ្ញា Heaven or Hell Cambodia​ភ្លាមៗ​នេះ ​បានធ្វើ​ឲ្យ​មហាជន​មួយ​ប្រទេស​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃមាត់​កក្រើក​ពេញ​បណ្តាញ​សង្គម​ រហូត​ធ្វើ​ឲ្យ​លោក មាស រិទ្ធី ជា​អ្នក​អធិប្បាយ​ល្បីឈ្មោះ​ប្រចាំ​ហង្ស​មាស​បាន​ចេញមក​បកស្រាយ​លាងខ្លួន​ឲ្យ​ទ្រនំ ភ្ជាប់​មកជា​មួយ​សៀវភៅ​សំណួរចម្លើយ​១​ក្បាល​ដោយ​ភាព​អំនួត​ខ្លាំង​ថា​ផ្លូវគោក​ពិតជា​ចែកជា​៣។

ទន្ទឹមគ្នា​នៃ​ការចេញមុខ​បកស្រាយ​បង្ក​ឲ្យ​មានការ​ភាន់​ច្រឡំ​និង​ខុស​កាន់តែ​ធ្ងន់​ពី​លោក មាស រិទ្ធី នោះ​ គឺ​ហាក់ដូចជា​កាន់តែ​យក​សាំង​មក​ចាក់​ដុត​លើ​ភ្លើង​ឲ្យ​សាយភាយ​កម្ដៅ​ខ្លាំង​ពោលគឺ​ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​និង​ពាក្យ​និន្ទា​ជាច្រើន​បាន​បាញ់​ចាក់​ស្រោច​មកលើ​ហង្ស​មាស​និង​លោក មាស រិទ្ធី ។​ប៉ុន្តែ​ដើម្បី​រំលាយ​ការយល់ច្រឡំ​និង​មន្ទិល​របស់​មហាជន​មុននេះ​ត្រូវបាន​អនុរដ្ឋលេខាធិការ និង​ជា​នាយខុទ្ទកាល័យ​ក្រសួង​សាធារណការ​បញ្ជាក់ថា​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ​ពោលគឺ​ត្រឹមត្រូវ​ដូចគ្នា​នឹង​ចម្លើយ​របស់លោក កៅ សីហា។​

ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​បានបញ្ជាក់​ថា​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ ហើយ​អ្នកបកស្រាយ​ខុសពី​នេះ​សូម​ពិនិត្យ​ផង ដើម្បី​កុំអោយ​មានការ​យល់ច្រឡំ​ដល់​មហាជន។ ជាមួយគ្នានេះ​លោក​បាន​បង្ហោះ​ដែរ​ថា​ ចូរ​ឈ្វេងយល់​អំពី​ផ្លូវ ដើម្បី​ជៀសវាង​ការបកស្រាយ​ផ្សេងៗ​ខុសគ្នា ..!​។​

លោក គង់ វិមាន មានប្រសាសន៍​ទៀត​បន្តថា​សូម​បងប្អូន​មេត្តា​យោគយល់​កុំ​ដាក់បន្ទុក​ទៅលើ​ន​ណាមួយ និង សូមជួយ​កែលម្អ​គ្នា​ដើម្បី​សង្គមជាតិ​យើងទាំងអស់គ្នា​ជួនកាល​ការបកស្រាយ​ដោយ​ផ្អែកលើ​ឯកសារ​ផ្សេងៗ​។​ផ្លូវគោក​ចែកចេញជា​២​ប្រភេទ​គឺ​៖(​មិន​និយាយ​ពី​ផ្លូវ​ល្បឿន​លឿន​)៖១. ផ្លូវថ្នល់ និង​២. ផ្លូវដែក​។​
* ផ្លូវថ្នល់​ចែកចេញជា​៤​ប្រភេទ​ទៀត​គឺ​៖១. ផ្លូវជាតិ ,២. ផ្លូវ​ខេត្ត ,៣. ផ្លូវលំ​(​ផ្លូវ​ជនបទ​) ,៤. ផ្លូវ​រុ ក្ខ​បាល និង មាន​២​ប្រភេទ​ទៀត (​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​ផ្សេងទៀត​ដែល​សម្រេច​ដោយ​រដ្ឋាភិបាល )​។ ចំណែកឯ​គមនាគមន៍​គឺមាន​៣​ប្រភេទ​គឺ​៖ ១. ផ្លូវគោក ,២. ផ្លូវទឹក និង​៣. ផ្លូវអាកាស។

តាមរយៈ​ការបកស្រាយ​យ៉ាងច្បាស់ៗ​របស់លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ខាងលើនេះ ​បានធ្វើ​ឲ្យ​មហាជន​បង្ហាញ​ការគាំទ្រ​និង​សាទរ​ខ្លាំង​ព្រោះ​អស់​ចម្ងល់​លើ​បញ្ហា​នេះ​ទៀត​។​

​សូម​រម្លឹកថា ​ស្របពេល​ដែលមាន​មហាជន​ជាច្រើន​ផ្ទុះ​ការរិះគន់​និង​ហួសចិត្ត​ខ្លាំង​លើ​កម្មវិធី​ល្បងប្រាជ្ញា Heaven or Hell Cambodia របស់​ទូរទស្សន៍​ហង្ស​មាស ​ខណៈដែល​លោក កៅ សីហា ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​គឺ​ផ្លូវគោក​ចែកជា​២។ ប៉ុន្តែ​ជា​ចម្លើយ​បែរជា​ផ្ទុយ​នឹង​ការពិត​ដោយ​ហង្ស​មាស​បង្ហាញ​ចម្លើយ​ថា​ផ្លូវគោក​ចែកជា​៣​នោះ ពេលនេះ​ការពិត​ត្រូវបាន​បញ្ជាក់​ច្បាស់ៗ​ដោយ​មន្ត្រី​ក្រសួង​សាធារណការ តែម្តង​។​ ចំណែក​ហង្ស​មាន​និង​លោក មាស រិទ្ធី កាន់តែ​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​រិះគន់​ភ្ជាប់​មួយ​ពាក្យ​សើចចំអក​ជាច្រើន​គួរ​ឲ្យ​អាម៉ាស់​ព្រោះថា​ក្មេងៗ​ជិត​ដល់​ថ្ងៃ​ប្រលង​បាក់​ឌុប​ហើយ​បែរជា​មក​ចង់​ពង្វក់​ខ្មែរ​គ្នាឯង​៕​

 
 

Facebook Comments

អត្ថបទទាក់ទង