យប់ព្រលប់ឈឺធ្មេញពិបាករកគ្រូពេទ្យ ចូលសាកល្បងវីធីសាស្ត្រនេះដើម្បីបំបាត់ការឈឺចាប់មួយគ្រាសិន

Spread the love

ពាក្យចាស់ពោលថាឈឺជើងធាត់ឈឺមាត់ស្គម គ្មានអ្វីដែលឈឺចាប់ជាងឈឺធ្មេញនោះទេ ព្រោះអ្នកប្រាកដជាគេងមិនលក់ហើយការញ៉ាំក៏មិនកើតដែរ។ ជាពិសេសសម្រាប់ការឈឺចាប់ពេលយប់ប្រាកដជាពិបាកខ្លាំងណាស់ព្រោះគ្មានទន្តពេទ្យណាបើកទ្វារទទួលអ្នកជំងឺនាពេលយប់អាធ្រាតនោះទេ។

ដូចនេះហើយទើបយើងខ្ញុំសូមណែនាំពីរបៀបសង្គ្រោះបឋមមួយចំនួនដើម្បីបំបាត់ការឈឺចាប់ទាំងនោះ៖

១.អំបិលនិងទឹកក្ដៅឧណ្ហៗ៖ អំបិលគឺជាសារធាតុសរីរាង្គធម្មជាតិ។ លាយអំបិលក្នុងទឹកក្តៅឧណ្ហ ៗ ខ្ពល់មាត់ចេញ​ នោះប្រសិទ្ធភាពនិងផ្តល់នូវការធូរស្បើយភ្លាមៗចំពោះជំងឺធ្មេញ។ ហើយអ្នកគួរតែធ្វើ់បែបនេះ4-5 ដងក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពនិងអនាម័យមាត់បានល្អ។

២. ស្អំទឹកកក៖ យើងទាំងអស់គ្នាសុទ្ធតែដឹងថាទឹកកកគឺជាអ្នកឯកទេសដើម្បីព្យាបាលជំងឺប្រភេទហើមណាមួយ។ អ្នកគ្រាន់តែប្រើកញ្ចប់ទឹកកកស្អំនៅលើថ្ពាល់ពេលដែលអ្នកឈឺធ្មេញ។ ប្រើវិធីសាស្រ្តនេះនិងធ្វើឲ្យការឈឺចាប់មានការអន់ថយបាន។ វិធីសាស្ត្រនេះមានប្រយោជន៍បំផុតក្នុងការបំបាត់ការរលាកនិងហើម។

៣. កញ្ចប់តែតូចៗ៖ ទទួលទានទឹកតែក្ដៅឧណ្ហៗ បន្ទាប់មកយកកញ្ចប់តែតូចនោះដាក់ចំធ្មេញដែលកំពុងឈឺចាប់។ជាតិទឹកអាស៊ីត tannic ដែលមានវត្តមាននៅក្នុងទឹកតែនិងជួយកាត់បន្ថយការរលាកនិងការឈឺចាប់ផងដែរ។

៤. ស្លឹកជីអង្ក្រាម៖ ស្លឹកជីអង្ក្រាមជាធម្មតាត្រូវបានគេណែនាំឲ្យទទួលទានដើម្បីទទួលបាននូវខ្យល់ដង្ហើមល្អ។ ប៉ុន្តែវាក៏អាចធ្វើឲ្យមានការធូរស្បើយពីការឈឺចាប់ធ្មេញផងដែរ ដោយអ្នកយកជីអង្ក្រាមនោះទៅដាក់ចំធ្មេញដែលកំពុងតែឈឺនិងទុករយះពេលពី15ទៅ20នាទី។

៥. ត្រសក់ដែលត្រជាក់៖ អ្នកអាចកាត់ត្រសក់ជាបន្ទះតូចៗដែលអាចដាក់ចូលធ្មេញដែលឈឺ។ ខណៈពេលដែលត្រជាក់នៃត្រសក់គឺវានឹងជួយសម្រួលដល់ការឈឺចាប់។

៦. ខ្ទឹមបារាំង៖ វាប្រហែលដូចជាមិនទំនងទាល់តែសោះចំពោះអ្នកមួយចំនួនទ្រាំមិនបានពីក្លិនស្អុយនៃខ្ទឹមបារាំងប៉ុន្តែពួកគេអាចជួយក្នុងការព្យាបាលឈឺធ្មេញដូចជាអ្នកជំនាញអញ្ចឹង។ គ្រាន់តែអ្នកកាត់បំណែកដែលសមនៅក្នុងមាត់របស់អ្នកបន្ទាប់មកដាក់វានៅលើតំបន់ដែលរងផលប៉ះពាល់។ ខ្ទឹមបារាំងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីចេញពីមាត់និងកាត់បន្ថយការឈឺចាប់។

Facebook Comments

អត្ថបទទាក់ទង