យ៉ាង​ហោច​ណាស់​មនុស្ស​១៨​ នាក់​បាន​ស្លាប់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហុងកុង

យ៉ាងហោចណាស់​មនុស្ស​១៨​ នាក់​បាន​ស្លាប់​ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ល្បឿន​លឿន​មួយ ​នៅ​ហុងកុង​កាលពី​ថ្ងៃ​សៅរ៍​ ​​ ដែល​ជា​​គ្រោះ​មហន្តរាយ​ចរាចរណ៍ ​ដ៏​អាក្រក់​បំផុត​មួយ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

វីដេអូ​​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ បាន​បង្ហាញ​ពី​គំនរ​សំរាម​នៃ​រថយន្តក្រុង​នៅ​ពេល​វា​បាន​ដួល​រំលំ​ផ្នែក​ចំហៀង​នៃ​ផ្លូវ​ហាយ​វេ​ ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​។ អ្នក​ពន្លត់អគ្គិភ័យ​នៅកន្លែង​កើតហេតុ ​បាន​បើក​ដំបូល​ឡានក្រុង​ដើម្បី​រំដោះ​​​អ្នកដំណើរ​ដែល​នៅ​ជាប់​នៅ​ខាងក្នុង។

​ជនរងគ្រោះ​មួយចំនួន​ត្រូវបាន​គេ​ដាក់​នៅក្បែរនោះ​ ដោយ​បុគ្គលិក​សង្គ្រោះបន្ទាន់​។​

ប៉ូលិស​បាន​និយាយថា​ យ៉ាងហោចណាស់​មាន​មនុស្ស​១៨​នាក់ ​ក្នុង​នោះ​មាន​បុរស​១៥​ នាក់​ត្រូវ​បាន​គេ​អះអាង​ថា ​ស្លាប់​នៅនឹងកន្លែង​។ មនុស្ស​រាប់សិប​នាក់​ទៀត​បាន​រងរបួស​អ្នកខ្លះ​អង្គុយ​នៅលើ​ផ្លូវ​ហាយវ៉េ​ដោយ​ឈាម​ហូរ​ចេញពី​របួស​របសពួកគេ​។​

បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ត្រូវបាន​សម្ភាសន៍​នៅតាម​ទូរទស្សន៍​បាន​និយាយថា ​អ្នកបើកបរ​បានធ្វើ​ដំណើ​រ​យ៉ាង​លឿន​ក្នុងពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សូម្បីតែ​ផ្លូវ​កោង​​យ៉ាង​ណា​ក៏ដោយ។

នាយក​ប្រតិបត្តិ​ដែលមាន​ឈ្មោះថា So ជាមួយ​ក្រុមហ៊ុនKowloon Motor Bus Co ​ដែល​បាន​បើក​ប្រតិបត្តិការ​​​ឡាន​ក្រុង​នោះ បាន​និយាយ​ថា​ ជំនួយ​ហិរញ្ញវត្ថុ​ចំនួន 80.000 ដុល្លារ​ហុងកុង (10.230 ដុល្លារ​អាមេរិក​) នឹងត្រូវ​បង់​ជូន​គ្រួសារ​នៃ​ជនរងគ្រោះ​ម្នាក់ៗ។ ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា​ខ្លួន​ក៏​នឹង​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ​ដើម្បី​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់នេះ៕

អត្ថបទទាក់ទង

Leave a Comment