រក​ឃើញ​ហើយ​អ្នក​ស្នង​តំណែង​ដូនតា!​ សមត្ថភាព​ក្មេង​ប្រុស​៤​នាក់​នេះ ​ធ្វើ​ឲ្យ​រញ្ជួយ​ពេញ​ហ្វេ​ស​ប៊ុ​ក

Spread the love

​ភ្នំពេញ ​៖​ មានការ​បង្ហោះ​ចែករំលែក​នូវ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​ក្មេងប្រុស​៤​នាក់​បង្ក​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ដល់​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រហូត​មានមតិ​ជាច្រើន​ បាន​លើកឡើង​ថា​ក្មេង​៤​នាក់​នេះ ​អាច​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ពី​សិល្បករ​ជើងចាស់​ផ្នែក​ឆៃយ៉ាំ​។​

ជាមួយគ្នា​នៃ​ការ​បង្ហោះ​នេះ​ដែរ ​គេ​សង្កេតឃើញ​មានការ​ស៊ែរ​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម​ភ្ជាប់​ជាមួយ​ការ​លើក​សរសើរ​ពី​សមត្ថភាព​និង​ទេពកោសល្យ​របស់​ក្មេងប្រុស​ទាំង​បួន​រូបនេះ​ផងដែរ​។​មិន​ខុសគ្នា​ពី​ទស្សនិកជន​នោះទេ​ សូម្បីតែ​កំពូល​តារាចម្រៀង​ជើងចាស់​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​លើក​លើក​សរសើរ​ក្មេងប្រុស​ទាំងនេះ​ផងដែរ។

​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​សារ​ភ្ជាប់​នឹង​ការលើកសរសើរ​ថា​ ពិតជា​ល្អ​ណាស់​ក្មួយៗ​។ ​ក្មួយៗ​មាន​និស្ស័យ និង​ទេពកោសល្យ​បែបនេះហើយ បើ​មីង​ទិញ​ឧបករណ៍​ឆៃយ៉ាំ​អោយ​មួយ​ឈុត អោយ​ក្មួយៗ​ហាត់រៀន​និង​បាន​យកមក​បម្រើ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​មែនទែន …..​។​

បន្ថែម​ពីលើ​នេះ​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា បាន​រៀបរាប់​ទៀតថា​ តើ​ក្មួយៗ​ចង់​បានទេ ? តើ​លោកអ្នក​យល់​យ៉ាងណាដែរ ?​ជួយ​គ្នា​ដើម្បី​វប្បធម៌​ជាតិ​យើងទាំងអស់គ្នា​។​ ភ្ជាប់​ជាមួយ​សារ​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ​ក៏មាន​អ្នកគាំទ្រ​បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថាបើ​យើង​មានលទ្ធភាព​គួរតែ​ទិញ​ជូន​ពួកគាត់​ដើម្បី​ជួយ​ពួកគាត់​ក្នុងការ​លើកស្ទួយ​លើ​វិស័យ​វប្បធម៌​សិល្បៈ​ខ្មែរ​យើង​អ្នកនាង​។​

សូម​ប្រិយមិត្ត​ទស្សនា​នូវ​ការបង្ហាញ​សមត្ថភាព​របស់​ក្រុម​ក្មេងៗ​លេង​ឆៃយ៉ាំ​ដោយ​ប្រើ​ឧបករណ៍​ច្នៃ​ពី​កំសៀវ​​ទឹក ឆ្នាំង ស្គរ​និង​គម្រប​​​ឆ្នាំង​ដូច​ខាងក្រោម​ទាំងអស់គ្នា​ថា​តើ​មាន​សមត្ថភាព​ល្អ​កម្រិតណា​?៕​


Facebook Comments

អត្ថបទទាក់ទង