រថយន្តម៉ាក Audi ទំនើបមែន ចឹងតើបានជាអ្នកមានលុយចូលចិត្តទិញណាស់

Spread the love

បច្ចុប្បន្នបច្ចេកវិទ្យាមានការអភិវឌ្ឍជឿនលឿនពីមួយជំហានទៅមួយជំហាន ក្នុងនោះឧស្សាហកម្ម​យានយន្ត​ក៏កំពុងប្រកួតប្រជែងគ្នាផ្នែកបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងរថយន្ត និងប្រព័ន្ធការពារសុវត្ថិភាពយ៉ាងខ្លាំង។

តាមរយៈវែបសាយនៃប្រភេទឡានដ៏ធំ Car Brand បានអោយដឹងថា ក្រុមហ៊ុនរថយន្តដែលមានឈ្មោះល្បីៗនៅលើពិភពលោកមានដូចជា Tesla,Ferrari,Mini,Harley Davidson,Land Rover,Porsche,Volkswagen,Nissan,Hyundai,Ford,Honda,BMW,Mercedes-Benz,Mercedes-Benz និង Audi ដែលនឹងលើកយកមកនិយាយនេះជាដើម។

​Audi​ ​ដែល​ជា​ម៉ាក​រថយន្ត​ដ៏​ល្បី​របស់​អាល្លឺម៉ង់​ ​គ្រោង​នឹង​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត​ចាប់​ពី​ឆ្នាំ​ ​២០១៨។ Audi​ ​ក៏​នឹង​ផ្ដើម​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត​កម្រិត​ ​៣​ ​ចាប់​ពី​ម៉ូដែល​ ​A8​ ​ឆ្នាំ​ ​២០១៨​ ​ខណៈ​បច្ចេកវិទ្យា​កម្រិត​ ​៣​ ​នេះ​ ​គឺ​រថយន្ត​អាច​បើក​ខ្លួន​ឯង​បាន​ក្នុង​ល្បឿន​ ​៦០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​ឆ្នាំ​ ​២០១៩​ ​នឹង​ចេញ​លើ​ម៉ូដែល​ ​Q4​ ​និង​ ​Q8។

កាន់​តែ​ពិសេស​ ​ក្នុង​ឆ្នាំ​ ​២០២១​ ​Audi​ ​នឹង​ចេញ​លក់​រថយន្ត​បើក​ស្វ័យប្រវត្ត​ដែល​មាន​សមត្ថភាព​បើក​លើស​ពី​ ​៦០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​និង​បញ្ជា​មុខងារ​នានា​ដោយ​ខ្លួន​ឯង​ ​ដោយ​គ្រាន់​កំណត់​បញ្ជា​ដំបូង​ដោយ​មនុស្ស។​

Facebook Comments

អត្ថបទទាក់ទង