រថយន្ត​ធំ​មួយគ្រឿង​ បើកបរ​ល្មើសច្បាប់​ក្នុងស្ថានភាព​ស្រវឹង ,​ពេជ្រ សោភា ប្រកាស​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ខ្ពស់

Spread the love

ភ្នំពេញ​ ៖ ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ហង្ស​មាស​អ្នក ពេជ្រ សោភា បានបង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ហួសចិត្ត​ខ្លាំង​ ខណៈ​ជួប​រឿង​ស៊យ​ដែលមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​បើកបរ​ដោយ​ល្មើសច្បាប់​រំលោភ​ចង់​បុក​គេ​ ហើយ​បែរជា​ប្រើស​ម្តី​មិន​សមរម្យ​ស្ថិតក្នុង​ស្ថាន​ភាពស្រវឹង​ស្រា​។​

អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​ភ្ជាប់​នឹង​ស្លាក់​លេខ​រថយន្ត​បើកបរ​ល្មើសច្បាប់​នោះ​ដែល​មាន​ស្លាក់​លេខ​ព្រះសីហនុ 3A 61 04 ដោយ​លើកឡើងថា ​បងប្អូន​បើ​ឃើញ​ឡាន​នេះ​សូម​ប្រ​យ័តន្ន ​ព្រោះ​អ្នក​បើកឡាន​ឈ្លើយ​ណាស់ គាត់​បើក​ចង់​បុក​មនុស្ស​ហើយ​ឈ្លើយ​ទៀត​សូម​ប្រ​យ័ត្ន​ទាំងអស់គ្នា អ្នក​បើក​ឡាន​នេះ​ស្រវឹង​ទៀត​។​

តារាចម្រៀង​អ្នកនាង ពេជ្រ សោភា មិន​ត្រឹមតែ​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​នោះទេ​ នាង​ក៏បាន​ប្រកាស​អំពាវនាវ​ដល់​មហាជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​រថយន្ត​មួយគ្រឿង​នេះ​ផងដែរ​។​ម្យ៉ាងទៀត​តារាចម្រៀង​ស្រី​រូបនេះ​ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​ពី​អត្តសញ្ញាណ​និង​ស្លាក​លេខ​រថយន្ត​ធន់​ធំ​មួយគ្រឿង​នោះ​ដូច​មាននៅ​ខាងលើនេះ​ស្រាប់។

ទន្ទឹម​​​​​នឹង​ការ​លើ​កឡើង​របស់​តារា​ស្រី​អ្នកនាង ពេជ្រ សោភា ខាងលើនេះ ​ក៏មាន​អ្នកគាំទ្រ​នាង​មួយចំនួន​ បាន​បញ្ចេញ​ការរិះគន់​ដែរ​ថា​ ភាគច្រើន​ឡានធំ​នឹង​ បើក​លឿន​ណាស់ ​ខ្ញុំ​តាំងពី​ឃើញ​បុក​រះ​ឲ្យ​តែ​ភ្លើងស្តុប​ឃើញ​ឡានធំៗ​មកពី​ក្រាយ​សឹងតែ​រត់​ចុះ​ពី​ឡាន​។​ អោយតែ​មាន​ឡាន​បើក​ប្រមាថមើលងាយ​មនុស្ស​ម្ល៉េះ ជីវិត​មនុស្ស​ម្នាក់ៗ​មិនមែន​កើតមក​ដើម្បី​អា​ឈ្លើយ​ឯង​មើលងាយ​ទេ សូម​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​កើតមាន​ការគ្រោះថ្នាក់​ផង។

បច្ចុប្បន្ន​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដែល​បណ្តាលមកពី​រថយន្ត​ធុន​ធំ​បើក​បុក​ធ្វើ​ឲ្យ​មាន​មនុស្ស​រង​បរ​បួស​និង​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាដើម​។​ ករណីនេះ ​ក៏​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជាច្រើន​តែង​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​និង​ស្នើ​ឲ្យ​អ្នកបើកបរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ផងដែរ៕

Facebook Comments

អត្ថបទទាក់ទង