រម្លឹក​ចម្រៀង​៣​បទ​របស់​លោក ប៊ុន សក្តិ នៅតែ​បន្ត​ចាក់​ដោត​បេះដូង​អង្រួន​ចិត្ត​យុវវ័យ!

Spread the love

ភ្នំពេញ ​៖ ទស្សនិកជន​ច្បាស់​ជា​ស្គាល់​និង​ចាំ​ឈ្មោះ​ហើយ​នៅពេលដែល​រម្លឹក​ដល់​តា​រា​ចម្រៀង​ប្រុស​លោក ប៊ុន សក្តិ ទោះបីជា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ ​លោក​ត្រូវបាន​ឃ្លាតឆ្ងាយ​ពី​វិស័យ​សិល្បៈ​ទាំង​ស្រុក​ដោយ​មិនដឹង​ច្បាស់​ពី​មូលហេតុ​នោះ។

បើ​គិត​រហូត​មកទល់ពេលនេះ ​នៅ​មិនទាន់មាន​ប្រភព​ណាមួយ​បង្ហើប​ឬ​បញ្ជាក់​ឲ្យ​មហាជន​បានដឹង​ទេ​ថា ​ការបាត់​មុខ​ពី​សិល្បៈ​របស់លោក ប៊ុត សក្តិ បណ្តាលមកពី​អ្វី​ទេ​?​។ ​ខណៈដែល​បច្ចុប្បន្ន​មាន​អ្នកគាំទ្រ​ជាច្រើន​នៅ​តែ​​ទន្ទឹងរង់ចាំ​ការបង្ហាញ​វត្តមាន​ជាថ្មី​របស់លោក​នៅលើ​វិថី​សិល្បៈ​ព្រោះថា​កន្លងមក​លោក​ក៏​ជា​តារាចម្រៀង​ប្រុស​មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ផង​នោះ។

យ៉ាងណាមិញ​ថ្ងៃនេះ​គេហទំព័រ​កម្សាន្ត​Kh Stars សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​ស្តាប់​ឡើងវិញ​នូវ​អនុស្សាវរីយ៍​ចម្រៀង​ចំនួន​៣​បទ​របស់លោក ប៊ុន ស័ក្តិ ដែល​នៅតែ​បន្ត​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​វ័យ​ថ្វីត្បិតតែ​តារា​រូបនេះ​បាន​នឹង​កំពុង​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក៏ដោយ​នោះ។

ចំពោះ​ចម្រៀង​ទាំង​៣​បទ​ដែល​នៅតែ​ទទួលបាន​ការគាំទ្រ​និង​ចាក់​ដោត​អារម្មណ៍​យុវវ័យ​នោះ​មានដូចជា ​៖​ បទ ភ្នំពេញ​នឹក​កំពង់ចាម ,​បទ សន្យា​គ្រា​មុន និង​បទ គ្មាន​ខ្លឹមសារ។ មូលហេតុ​ដែល​គេហទំព័រ​កម្សាន្ត​Kh Stars​លើក​ចម្រៀង​ទាំង​៣​បទ​របស់លោក ប៊ុន សក្តិ នេះ​មក​រម្លឹក​ឡើងវិញ​នោះ​ដោយសារតែ​សង្កេតឃើញថា​មាន​យុវវ័យ​មួយចំនួន​នៅតែ​បន្ត​ការចាប់អារម្មណ៍​តាមរយៈ​ការចាក់​ស្តាប់​នូវ​ចម្រៀង​ទាំងនេះ​ ដោយ​ពុំមាន​ការធុញទ្រាន់​នោះឡើយ។

សូម​ប្រិយមិត្ត​មក​ស្តាប់​កម្សាន្ត​នូវ​ចម្រៀង​ទាំង​៣​បទ​របស់លោក ប៊ុន សក្តិ ដូចខាងក្រោម​នេះ​៖៕​




Facebook Comments

អត្ថបទទាក់ទង