រាជិនី​ចិត្តធម៌ ដេ​ន​នី ក្វាន់ វិលត្រឡប់​មកជួប​អ្នកគាំទ្រ​វិញ​ ក្រោយ​បាត់​មុខ​មួយរយៈ​ខ្លី​ជាមួយ​សម្រស់​សិច​ស៊ី​ស្ទើរ​សន្លប់

Spread the love

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​រូប​ស្រស់ស្អាត​ និង​ជាប់​ងារ​ជា​រាជិចិត្តធម៌​តាមរយៈ​សកម្មភាព​ការងារ​ជួយ​សង្គម​ដូចជា​៖​ក្មេងៗ​កុមារកំព្រា ចាស់ជរា ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ជាដើម​នោះ ​បន្ទាប់ពី​បាត់​មុខ​វិស័យ​សិល្បៈ​និង​ការ​បង្ហាញមុខ​នៅក្នុង​ការ​Live​វីដេអូ​ឬ​ផុស​រូប​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​ខ្លី​នោះ​ ពេលនេះ​បានប្រកាស​វិលត្រឡប់​មកវិញហើយ។

គេ​នៅ​មិនដឹង​ទេ​ថា ​ការបាត់​មុខ​របស់​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ មួយរយៈ​ពេល​ខ្លី​កន្លងមកនេះ​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ​។​ ខណៈ​មាន​អ្នកគាំទ្រ​ជាច្រើន​តែងតែ​ទន្ទឹង​រង់ចាំ​ការបង្ហាញ​វត្តមាន​ជាថ្មី​របស់​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ តាមរយៈ​សកម្មភាព​ផ្សេងៗ​នៅលើ​បណ្តាញ​សង្គម​ដូចជា​កាល​គ្រា​មុនៗ​ផង​នោះ។

ស្របពេល​នៃ​ការ​ទន្ទឹង​រង់ចាំ​របស់​មហាជន​នេះដែរ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ដូចដែល​បានប្រកាសថា ​ខ្លួន​នឹង​បង្ហាញមុខ​ឡើងវិញ​នា​ថ្ងៃទី​២៣ ​ខែកុម្ភៈ​នេះ​។ ​ជាក់ស្តែង​កាលពី​ប៉ុន្មាន​ទី​មុននេះ​កញ្ញា ដេ​ន​នី ក្វាន់ បានធ្វើការ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ភ្ជាប់​ជាមួយ​ការ​លើកឡើងថា ​ដេ​ន​នី​ក្វាន់ ត្រលប់​មកវិញហើយ​ចង់​ប្រាប់ថា​ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​។ ​អរគុណ​សម្រាប់​ការចូល​ចិត្ត​និង​ស្រលាញ់។

ជាមួយគ្នា​នៃ​ការបង្ហាញ​មុខជា​ថ្មី​រប​ស់ក​ញ្ញា ដេ​ន​នី ក្វាន់ នាពេលនេះ ​នាង​ក៏បាន​បង្ហោះ​រូបភាព​ចំនួន​៣​សន្លឹក​បញ្ចេញ​ពី​សម្រស់​សិច​ស៊ី​ស្ទើរតែ​ឈាម​ច្រមុះ​ផងដែរ​។ ​ម្យ៉ាងទៀត​មហាជន​បាន​លើកឡើងថា ដេ​ន​នី ក្វាន់ ចេញមក​ម្តងនេះ​ពិតជា​ស្រស់ស្អាត​ជាមុន​មួយកម្រិត​ថែមទៀត៕


 


Facebook Comments

អត្ថបទទាក់ទង