រា​ជនី​ចិត្តធម៌ ! ដេ​ន​នី ក្វាន់ ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ ៧ ​គ្រួសារ​នា​រដូវ​ភ្ជុំបិណ្ឌ​

Spread the love

​ភ្នំពេញ ​៖ ​តារា​សម្តែង​រូប​ស្រស់​តែង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​កញ្ញា ដេ​ន​នី ក្វាន់ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​ ម្សិលមិញ​បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​នាំយក​អំណោយ​ទៅ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ចំនួន ​៧ ​គ្រួសារ​ រស់នៅ​ភូម​ថ្មី ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​លើកឡើងថា សកម្មភាព​នៃ​ការចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​គ្រួសារ​នេះ ​គឺ​បានកើត​ចេញពី​ទឹកចិត្ត​អាណិតអាសូរ​ និង​ដោយ​មើលឃើញ​ពី​ភាពខ្វះខាត​របស់​ពួកគាត់​។​ ម្យ៉ាងទៀត​ការបរិច្ចាគ​សម្ភារៈ​និង​ថវិកា​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​នេះដែរ ​គឺធ្វើឡើង​ចំ​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​អាច​ឲ្យ​ពួកគាត់​មានលទ្ធភាព​រៀបចំ​ជា​ចង្កា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​។​

​ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ក្រៃលែង​ ព្រោះតែ​ឃើញ​ពួកគាត់​ដែល​បាន​ទទួលយក​អំណោយ​ពី​នាង​ខ្ញុំ​ទាំង​ភ្នែក​លាយ​ស្នាមញញឹម​។​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សប្បាយចិត្ត​រក​ពាក្យ​ថ្លែង​មិនត្រូវ​ព្រោះ​ខែ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ គាត់​មិនមាន​សូម្បី​បាយ​ម្ហូប​សម្រាប់ធ្វើ​ចង្ហាន់​យកទៅ​វត្ត​ដើម្បី​កាន់បិណ្ឌ​ដូច​គេ​ឡើយ​។​សម្តី​កញ្ញា ដេ​ន​នី ក្វាន់ បញ្ជាក់​។​

តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្តទៀតថា ​ពួកគាត់​បាន​ប្រាប់ទៀតថា​តែ​ប៉ុណ្ណេះ​គឺ​គាត់​អាចមាន​លុយ​ខ្លះ​សម្រាប់​រៀបចំ​បាយ​ម្ហូប​យកទៅ​វត្ត​ដូច​គេ​ដូច​ឯង​បាន​ហើយ​គ្រាន់តែ​ឮ​ពាក្យ​ទាំងនេះ​បេះដូង​ខ្ញុំ​ស្ទើរតែ​ធ្លាក់​ដល់​ដី ហេតុអ្វី​បាន​ជីវិត​ពួកគាត់​លំបាក​យ៉ាងនេះ តែ​យ៉ាងណា​ខ្ញុំ​ក៏បាន​ជួយ​សម្រាល​ទុក​លំបាក​របស់គាត់​បាន​មួយគ្រា​ដែរ​ទោះ​វា​មិន​ច្រើន តែ​វា​ក៏​ជា​ទឹកចិត្ត​របស់ខ្ញុំ​ដែលមាន​ចំពោះ​ពួកគាត់​។

ម្ចាស់​ជំនួញ​និង​ជា​ថៅកែ​វ័យក្មេង​កញ្ញា ដេ​ន​នី ក្វាន់ បន្ថែមទៀតថា ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​កើតចេញពី​សេចក្តី​អាណិត​និង​ស្រលាញ់​ហើយក៏​មិន​ចង់បាន ការ​តបស្នង​វិញ​ដែរ​សូម​ត្រឹមតែ​ខ្ញុំ​អាចអោយ​គាត់​ទាំងនោះ​មាន​ស្នាមញញឹម​គឺ​គ្រប់គ្រាន់​ហើយ​។ មួយជីវិត​នេះ​ខ្ញុំ​ជឿជាក់​លើ​ការធ្វើ​ល្អ​ទោះ​មិនមាន​អ្នកមើល​ឃើញតែ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ឃើញច្បាស់​ណាស់​។​

សូមបញ្ជាក់ថា​ចំពោះ​អំណោយ​និង​សម្ភារៈ​ដែល​ត្រូវបាន​តារា​សម្តែង​កញ្ញា​ដេ​ន​នី ក្វាន់ នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ចាសជរា​ទាំង​៧​គ្រួសារ​មាន​ទីតាំង​ស្ថិតនៅ ភូមិ ថ្មី ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​នោះ​រួមមាន​៖ អង្ករ ,​មី ,​ត្រីខ ,​ទឹកត្រី ,​ទឹក​ស៊ី​អៀវ ,​ទឹកដោះគោ​,​សា​រ៉ុង ,​ក្រ​ម៉ា និង​ថវិការ​ជាដើម​៕​

 

Facebook Comments

អត្ថបទទាក់ទង