រូបថត​មួយ​សន្លឹក​របស់ ខេ​ម ធ្វើ​ឲ្យ​មហាជន​ស្លុតចិត្ត​ស្ទើរ​គ្រប់គ្នា!

ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​ជួរមុខ​របស់​ផលិតកម្ម​ថោ​ន​លោក ខេ​ម ដែល​ត្រូវបាន​សាមីខ្លួន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាគ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​​​មុន​នេះ​បន្តិច​ បាន​បង្ក​ការភ្ញាក់ផ្អើល​និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​និង​មហាជន​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

តាមរយៈ​រូបថត​មួយ​សន្លឹក​របស់លោក ខេ​ម ត្រូវបាន​បន្ត​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ​មិន​ត្រឹម​តែ​បង្ក​ការភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​នោះទេ ​ភ្លាមៗ​នោះ​ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​យល់ឃើញថា​ លោក​ខេ​ម កំពុងតែ​រង​របួស​ដោ​យ​ហេតុថា​ នៅលើ​ដៃ​គឺមាន​ប្រលាក់​សុទ្ធតែ​ឈាម​និង​ហាក់​មាន​របួស​ទៀតផង​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​របស់ខ្លួន​នោះដែរ​លោក ខេ​ម បាន​សរសេរ​ដោយ​ខ្លី​បែបនេះ​ថា ទៀតហើយ​ខ្ញុំ​ខុស​បច្ចេកទេស។ ភ្លាមៗ​នោះបាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បាន​ចោទ​ជា​សំនួ​រថា​តើ​លោក ខេ​ម រង​បួស​ដោយសារ​មូលហេតុ​អ្វី ?​ហើយ​តើ​នេះ​ជាការ​ពិត​ឬ​ត្រឹមតែ​ជាការ​សម្តែង​?​។​

ទន្ទឹមគ្នា​នៃ​ការលើកឡើង​និង​បង្ហោះ​រូប​របស់លោក ខេ​ម ខាងលើនេះ​ក៏មាន​ការរិះគន់​ផងដែរ​ពី​មហាជន​ដោយមាន​ខ្លះ​បាន​លើកឡើងថា​ហ៊ឹម​..! បង្ហោះ​ចង់បាន​Like cmt ពេក​ហើយ​កុំ​យកក្ដី​បារម្ភ​របស់​ហ្វេ​ន​អ្នកគាំទ្រ មកលេង​សើច​។ ​ខ្ញុំ​មិន​យល់​ទេ​ម្នាក់​ថា​អញ្ចេះ ម្នាក់​ថា​អ​ញ្ចុះ តើ​មានរឿង​អ្វី​ឲ្យ​ពិត​ប្រាកដ​ទៅ​ជួយ​បកស្រាយ​ផង ខេ​ម ។​ ខេ​ម គួរតែ​ទៅ​ពេទ្យ​ទោះ​ពិត​ឬ​មិន​ពិត​ក៏ដោយ​មិនបាច់ post រូប​អញ្ចឹងៗ​អោយ​មហាជន​ឃើញ​ទេ​ ព្រោះ​វា​បញ្ជាក់​ច្បាស់​ណាស់​ថា ខេ​ម​កំពុងតែ​ទាញ​ការចាប់អារម្មណ៍​ពី​មហាជន​។​

ថ្វីត្បិតតែ​មានការ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ភ្ជាប់​ជាមួយ​សំនួរ​ជាច្រើន​និង​ការរិះគន់​ផង​នោះ គេ​មិនទាន់​ដឹង​ទេ​ថា​តើ​ការ​បង្ហោះ​របស់ ខេ​ម នោះ​មានបំណង​អ្វី​នៅឡើយ​ទេ​។​ខណៈ​មាន​ប្រភព​ខ្លះ​បានបញ្ជាក់​ថា​នេះ​អាច​គ្រាន់តែ​ការសម្តែង​ប៉ុណ្ណោះ​ ព្រោះ​មើលទៅ​ហាក់ដូច​ពុំមែន​ជា​របួស​ពិត​នោះឡើយ ចំណែកឯ​ស្នាម​ឈាម​អាចជា​ការ​លាភ​លក្ខណ៍​​ទេ​៕​

អត្ថបទទាក់ទង