រឿងខ្លះៗដែលអ្នកត្រូវដឹងប្រសិនបើ អ្នកត្រូវបានវាយប្រហារដោយសត្វឆ្កែ

Spread the love

អ្នករាល់គ្នាតែងតែដឹងថាសត្វឆ្កែគឺជាប្រភេទសត្វចិញ្ចឹមដែលអាចក្លាយទៅជាមិត្តល្អបំផុតសម្រាប់គ្រប់គ្នាបាន។ ប៉ុន្តែទាំងនោះមិនមែនជាការពិតទាំងស្រុងនោះទេ សត្វឆ្កែខ្លះអាចស្មោះត្រង់តែជាមួយម្ចាស់តែប៉ុណ្ណោះ ដោយឡែកសម្រាប់មនុស្សដែលមិនស្គាល់មុខ ពួកវាអាចនិងខាំបាន ជាពិសេសប្រភេទសត្វដែលការពារម្ចាស់។

ដូចនេះអ្នកគួរតែដឹងពីរបៀបការពារខ្លួនមួយចំនួនប្រសិនបើអ្នករងការវាយប្រហារដោយសត្វឆ្កែ។

បើអ្នកដឹងថាសត្វនោះកំពុងតែសម្លឹងរកខាំអ្នកដូចនេះអ្នកគួរតែ​៖ កុំព្យាយាមសម្លឹងរឺញញឹមឆ្កែ។ សត្វមិនដឹងថាស្នាមញញឹមគឺជាការរាប់អាននោះទេ។ ស្នាមញញឹមមានន័យថាភាពស្និទ្ធស្នាលនិងក្ដីអំណរចំពោះមនុស្សប៉ុន្តែសម្រាប់សត្វឆ្កែវាមានន័យថាអ្នកកំពុងបង្អួតធ្មេញរបស់អ្នកហើយកំពុងប្រកួតប្រជែងវា,
ជៀសវាងការសម្លឹងភ្នែកដោយផ្ទាល់ រួចអ្នកគួរតែដើរធ្វើមិនអើពើនឹងឆ្កែ។ នៅទីបំផុតវានឹងបញ្ឈប់ការយកចិត្តទុកដាក់ចំពោះអ្នក, និយាយដោយសាមញ្ញ, អ្នកកាន់តែបង្ហាញពីការព្រួយបារម្ភរបស់អ្នកកាន់តែខ្លាំងឆ្កែនឹងចង់វាយប្រហារអ្នកតាមនោះដែរ។
– ប្រសិនបើមាននរណាម្នាក់នៅជុំវិញនោះ អ្នកគួរតែសុំជំនួយ។ ប៉ុន្តែត្រូវធ្វើវាដោយទន់ភ្លន់ហើយកុំបង្កើនសំឡេងរបស់អ្នក។​ អ្នកគួរតែបំផ្លាស់ទីយឺត ៗ ប៉ុន្តែកុំត្រលប់ទៅឆ្កែវិញ។ វាជាការប្រសើរជាដោយកុំផ្លាស់ទីលឿនពេក ដើម្បីកុំឲ្យសត្វឆ្កែមើលឃើញប្រតិកម្មរបស់ខ្លួន។ កុំព្យាយាមរត់! សត្វឆ្កែនឹងដេញតាមអ្នកហើយអ្នកមិនអាចយកឈ្នះឆ្កែបានទេ – ពួកគេអាចរត់លឿនជាងអ្នកប្រណាំងអូឡាំពិកទៅទៀត។

ប្រសិនបើអ្នកមាន repeller ឆ្កែ ultrasonic, អ្នកត្រូវតែប្រើវា។ ប្រសិនបើឆ្កែកាន់តែចូលជិតអ្នក អ្នកគួរព្យាយាមយកអ្វីមួយដើម្បីគ្របក្បាលរបស់វាដោយប្រើអាវឬអាវយឺតរបស់អ្នក។ បន្ទាប់់មកចងឲ្យជាប់​ដូចនេះឆ្កែមិនដឹងថាអ្នកផ្លាស់ទីទៅណានោះទេ។
បោះវត្ថុអ្វីមួយដោយគប់ទៅឆ្ងាយបន្តិចដើម្បីរំខានឆ្កែ​ ដើម្បីផ្ដល់ឱកាសឲ្យអ្នករត់បាន។
ប្រសិនបើអ្នកត្រូវបានឆ្កែខាំ សូមកុំព្យាយាមដកដៃរបស់អ្នកចេញព្រោះអាចធ្វើឲ្យមុខរបួសកាន់តែធំ អ្នកគួរតែព្យាយាមចាប់ជើងរបស់សត្វផ្ដួលនៅនិងដីដើម្បីឲ្យវាហារមាត់វិញ។

អ្នកគួរលាងសម្អាតមុខរបួសជាមួយអាល់កុលដើម្បីកម្ចាច់មេរោគ បន្ទាប់មកទៅកាន់មន្ទីពេទ្យដើម្បីទទួលយកថ្នាំបង្ការការពារជំងឺឆ្កែឆ្កួត។អ្នកអាចទៅរកគ្រូពេទ្យបានក្នុងចន្លោះពេល២សប្ដាហ៏បន្ទាប់ពីឆ្កែខាំហើយ ប្រសិនបើអ្នកឆ្លងជំងឺហើយមិនព្រមទទួលការចាក់ថ្នាំបង្កាទាន់ពេលវេលានោះទេ រោគសញ្ញានិងបង្ហាញក្នុងចន្លោះពី៣០ទៅ៣៥ថ្ងៃ។
ប្រភព៖ Bright Side

Facebook Comments

អត្ថបទទាក់ទង